© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ការបែកបាក់មិត្តភាពរបស់មិត្តភក្តិទាំងបីរវាង សន្យា, ចាន់ធី និង លី ថាវ៉ាត់ កើតឡើងមកពីមហិច្ឆិតា និងការលោភលន់របស់ ចាន់ធី ដែលតែងតែកើតមានការច្រណែនទៅលើ សន្យា ពេលនាងទទួលបានឳកាសការងារល្អជាងខ្លួន។ ចាន់ធី និង ថាវ៉ាត់ គឺជាគូស្នេហ៍នឹងគ្នា ប៉ុន្តែក្រោយមកក៏បានបែកបាក់គ្នា ព្រោះតែការស្រលាញ់ភាពមានបានរបស់ ចាន់ធី សុខចិត្តចាកចោល ថាវ៉ាត់ ទៅធ្វើជាស្រីកំណាន់របស់អ្នកមានស្តុកស្តម្ភម្នាក់ ដើម្បីបានលុយមកជួយដោះបំណុលគ្រួសារ គឺជាម្តាយអាត្មានិយម និងប្អូនប្រុសដែលបង្ករតែរឿង។ ក្រោយបែកគ្នាជាមួយ វាសនា ដែលជាសង្សារ សន្យា បានចូលធ្វើជាតារាចម្រៀងនៅក្នុងផលិតកម្មរបស់ ឆាលី តាមរយៈលោកស្រី ទេពី។ បន្ទាប់ពីបានធ្វើជាតារាល្បីនៅក្នុងផលិតកម្ម ឆាលី រួចមក សន្យា ក៏បានណែនាំអោយ ចាន់ធី មកជ្រកក្រោមផលិតកម្មជាមួយខ្លួនដែរ។ ដោយសារចិត្តច្រណែន ព្រោះ សន្យា មាន ឆាលី ចាំជួយគ្រប់ពេលនោះ ទើបធ្វើអោយ ចាន់ធី ព្យាយាមទាក់ទងជាមួយ ឆាលី តែមិនបានសម្រេច ទើបនាងត្រូវយកខ្លួនទៅប្តូរជាមួយឪពុករបស់ ឆាលី ដើម្បីបានក្លាយជាតារាចម្រៀងល្បីឈ្មោះ ប្រជែងជាមួយ សន្យា ដោយឪពុករបស់ ឆាលី គឺជាម្ចាស់ផលិតកម្មប្រជែងជាមួយកូនខ្លួនឯងដែរ ទើបព្រមជួយ ចាន់ធី។
ការពិតត្រូវបានលាតត្រដាង តាមពិតលោកស្រី ទេពី គឺជាម្តាយបង្កើតរបស់ សន្យា ដែលបានចាកចោលនាងតាំងពីអាយុពីរឆ្នាំ ដូច្នេះ ឆាលី ត្រូវជាប្អូនបង្កើតរបស់នាង។ ក្រោយពីផលិតកម្មរបស់ ឆាលី បានដួលរលំមក ទាំង ឆាលី, សន្យា និង ថាវ៉ាត់ បានសហការណ៍គ្នាបង្កើតជាក្រុមចម្រៀងមួយយ៉ាងជោគជ័យ។ សន្យា និង ថាវ៉ាត់ ក៏ចាប់ផ្តើមមានអារម្មណ៍ល្អលើគ្នាទៅវិញទៅមក។ បន្ទប់ពី ចាន់ធី បានចេញពីគុករយៈពេល ៥ ឆ្នាំ ដោយសារតែគម្រោងការធ្វើបាបទៅលើ សន្យា មិនបានសម្រេចនោះ នាងក៏ត្រូវបានផ្តល់ឳកាសអោយកសាងខ្លួនម្តងទៀត ដោយចូលមកធ្វើជាសមាជិកនៃក្រុមចម្រៀងរបស់ សន្យា។ ហើយអ្នកទាំងបួនក៏បានរាប់អានគ្នា ធ្វើជាមិត្តល្អដូចមុន។ គ្រប់យ៉ាងត្រូវបានបញ្ចប់ដោយ Happy Ending៕
MON - THU
7:00 PM