© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ភាពចៃដន្យដោយការប៉ះទង្គិចរវាងស្រីស្អាតប្រកបរបរជាអ្នកលក់អនឡាញ ម៉ានូ និងកម្លោះសង្ហាមេធាវី ថារៈ ធ្វើអោយអ្នកទាំងពីរបានស្គាល់គ្នាក្នុងនាមជាមនុស្សមិនចូលចិត្តគ្នា ដោយសារគ្រប់ពេលបានជួបគ្នា ថារៈ តែងតែមានបញ្ហាដោយសារ ម៉ានូ។ និស្ស័យធ្វើអោយ ម៉ានូ និង ថារៈ កាន់តែស្និតស្នាលនឹងគ្នា រហូតដល់ ថារៈ ឃើញពីភាពអត់ធ្មត់តស៊ូ និងកត្តញ្ញូ ទើប ថារ មានចិត្តលួចស្រលាញ់ទៅលើ ម៉ានូ។ ដោយសារភាពខ្វះខាតរបស់ ម៉ានូ ដែលត្រូវរ៉ាប់រងទៅលើជីវភាពគ្រួសារទាំងមូល ថែមទាំងឪពុកធ្លាក់ខ្លួនឈឺ ទើបធ្វើអោយនាងបានជួបជាមួយ ណារ៉ុង ដោយចៃដន្យ ព្រមទាំងបានជួយកូនស្រីរបស់ ណារ៉ុង ផងដែរ។ ណារ៉ុង គឺជាម្ចាស់ក្រុមហ៊ុនមួយ ជាអ្នកមានទ្រព្យសម្បត្តិ និងមានឈ្មោះបោះសម្លេងនៅក្នុងសង្គម។ ក្រោយមក ម៉ានូ ក៏បានចូលធ្វើការជាមួយ ណារ៉ុង ក្នុងនាមជាលេខា ធ្វើអោយអ្នកទាំងពីកាន់តែមានភាពស្និតស្នាលនឹងគ្នា ដោយ ណារ៉ុង ចង់យក ម៉ានូ ជាមនុស្សស្រីកំដរអារម្មណ៍របស់ខ្លួន ហើយគំនិតអាក្រក់នេះ ម៉ានូ ក៏បានដឹងដែរ ទើបនាងបណ្តោយទៅតាមហ្គេមដែល ណារ៉ុង បានរៀបចំ។ ចាប់តាំងពី ម៉ានូ និង ណារ៉ុង មានភាពស្និតស្នាលនឹងគ្នាមក ធ្វើអោយ វិជ្ជរ៉ា ដែលជាប្រពន្ធ ណារ៉ុង ព្យាយាមធ្វើបាប និងបង្ខូចកេរ្តិ៍ឈ្មោះរបស់ ម៉ានូ ម្តងហើយម្តងទៀត រហូតដល់ម្តាយរបស់ ថារៈ និងអ្នកនៅក្នុងបណ្តាយសង្គមស្អប់នាង ទោះបីជា ម៉ានូ បានដើរចេញពី ណារ៉ុង ព្រមទាំងទៅទាក់ទងជាមួយ ថារៈ ហើយកក៏ដោយ។
ទោះបីជា ម៉ានូ ធ្លាក់ដល់ចំនុចសូន្យ ត្រូវបាត់បង់ឪពុក បាត់បង់ផ្ទះ ត្រូវមនុស្សជុំវិញខ្លួនស្អប់ខ្ពើមយ៉ាងណាក៏ដោយ ក៏នាងនៅតែមិនបោះបង់ក្តីស្រម៉ៃ ដោយសារមាន ថារៈ និង ធារ៉ាត នៅតាមជួយការពារនាងទាំងរាងកាយ និងស៊ើបរឿងក្តីរហូតរកឃើញអ្នកដែលបោកប្រាស់នាងបានរម្រេច។ ការតស៊ូរបស់ ម៉ានូ ក៏ទទួលបានជោគជ័យទៅលើមុខរបររកស៊ី Online និងស្នេហាទទួលបានសេចក្តីសុខពេញលេញ។ ចំណែកឯមនុស្សគ្រប់គ្នា ដែលតែងតែតាមឈ្នានីសនាង ក៏បានភ្ញាក់ខ្លួន ដឹងនូវកំហុស ព្រមទាំងសុំទោសទៅលើ ម៉ានូ ជាសាធារណៈផងដែរ៕
MON - THU
8:00 PM