© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
នីរ៉ា គឺជាយុវតីដ៏គួរឲ្យស្រឡាញ់ និងស្រស់ស្អាតមួយរូប ពោរពេញដោយប្រាជ្ញា និងភាពក្លាហាននៅក្នុងខ្លួន។ គ្រួសាររបស់នាង មានជីវិតធូរធារ ដែលអាចបញ្ជូនអោយនីរ៉ាទៅរៀននៅក្រៅប្រទេសបាន ។ រយៈពេល ៤ឆ្នាំកន្លងផុតទៅ នីរ៉ាបានវិលត្រឡប់មកវិញ ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ការសិក្សារបស់នាង។ លោកប៉ា អ្នកម៉ាក់ របស់នីរ៉ា តែងប្រថ្នាចង់ឲ្យកូនស្រីមានការងារ និងមុខជំនួញធ្វើខ្ពង់ខ្ពស់។
ជារឿងមួយដ៏ហួសចិត្ត នីរ៉ា បែរជាមាននិស្ស័យខាងធ្វើម្ហូប ហើយនាងចង់ក្លាយជាថៅកែភោជនីយដ្ឋានមួយ ដែលដឹងនាំ និងគ្រប់គ្រងដោយខ្លួនឯងទៀតផង។ ថ្ងៃមួយ នីរ៉ា មានឱកាស ចូលខ្លួនជាបេក្ខជនប្រលងតេសសមត្ថភាពចុងភៅ នៅក្នុងគ្រួសារត្រកូលអភិជនមួយ ។ នីរ៉ា ត្រូវបានជួបជាមួយនឹងមុនី ដែលជាកូនប្រុស និងចៅប្រុសបណ្តូលចិត្តក្នុងគ្រួសារនោះ។
មុនី ហាក់មិនពេញចិត្តនឹងនីរ៉ាដែលអាចជាប់ជាចុងភៅរបស់នៅក្នុងភូមិគ្រឹះរបស់ខ្លួនឡើយ ក៏ដោយសារតែពេលនោះ នីរ៉ា តុបតែងខ្លួនគួរឲ្យអាក្រក់មើល ដោយមិនចង់ឲ្យអ្នកណាដឹងប្រវត្តិការសិក្សាររបស់នាង។ លោកយាយរបស់មុនី ជាមនុស្សចិត្តកណ្តាល គាត់មិនប្រកាន់រូបសម្រស់នោះទេ គាត់តែងយកចិត្តទុកដាក់ និងកោតសរសើរពីថ្វៃដៃធ្វើម្ហូបរបស់ នីរ៉ា។ នេះជាមូលហេតុ ដែលកាន់តែធ្វើឲ្យកម្លោះសង្ហារ មុននី កាន់តែខឹង និងច្រណែននីរ៉ា។ នីរ៉ា មិនខ្វល់ពីមុនី គិតបែបណាចំពោះខ្លួនឡើយ រហូតយូរៗទៅ អំពើល្អ និងភាពស្មោះត្រង់របស់នីរ៉ា បានឆក់យកបេះដូងរបស់មុនី ឲ្យមានចិត្តស្រឡាញ់មកលើខ្លួនបន្តិចម្តងៗ។
ចុងក្រោយ នីរ៉ាក្រោយទទួលបានបទពិសោធន៍ធ្វើជាចុងភៅឲ្យគ្រួសារមុនីហើយ នាងក៏សម្រេចចិត្តចាកចេញ ហើយទៅកសាងមុខជំនួញបើកហាងអាហាររបស់នាង។ មុនី ប្រែងជាចុះចាញ់លើក្តីស្រឡាញ់មួយនេះ ហើយតាមរកនីរ៉ា ដើម្បីសារភាពស្នេហ៍ជាមួយនាង។ នីរ៉ា ក៏ទន់ចិត្ត ព្រមទទួលយកក្តីស្រឡាញ់របស់មុនី ហើយពួកគេក៏ចាប់ផ្តើមជីវិតគ្រួសារជាមួយគ្នាទៅមុខបន្តទៀត៕
MON - THU
7:00 PM