© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ស្នេហា កម្លោះក្រមុំមួយគូ បានកើតឡើងដោយមិនដឹងខ្លួន នៅក្នុងចំការកសិដ្ឋានមួយកន្លែង ត្រូវបានគេស្គាល់ថា ជាកសិដ្ឋានដ៏ធំរបស់ កម្លោះខេត្តមួយរូបឈ្មោះ ខេមរិទ្ធ។ ខេមរិទ្ធ គឺជាសុភាពបុរស ធ្វើការដោយម៉ត់ចត់ និងយកចិត្តទុកដាក់ ហើយគេបានមើលថែកសិដ្ឋានដែលលោកប៉ារបស់គេប្រគល់អោយបានយ៉ាងល្អទៀតផង។ លោកប៉ារបស់ខេមរិទ្ធ បានផ្សំផ្គុំកូនប្រុសរបស់ខ្លួនតាំងពីនៅតូចៗ ជាមួយនឹងកូនស្រីរបស់មិត្តភក្តិម្នាក់ គឺ លោកចាន់ថា។
និយាយពីគ្រួសារលោក ចាន់ថាវិញ មានកូនស្រីម្នាក់ឈ្មោះ អេឡា នាងបានធំធាត់ឡើង ជាមួយនឹងរូបសម្រស់ស្រស់ស្អាតខ្លាំង ហើយជាតារាសម្តែងមួយដ៏ល្បីទៀតផង។ ថ្ងៃមួយ គាប់ជួនជានិស្ស័យ អេឡា ត្រូវបានគេអញ្ជើញអោយទៅថតសម្តែងនៅតំបន់មួយ ម្តុំកសិដ្ឋានរបស់ខេមរិទ្ធ។ អេឡា មានដានីជាគូប្រជែង ច្រណែនឈ្នានី នាងត្រូវបានធ្លាក់ទៅក្នុងល្បិចកលរបស់ដានីន ដែលចុងក្រោយ ធ្វើឲ្យអេឡាមិនអាចរកទីតាំងថតបាន។ អេឡា ក៏បានជួបនឹងខេមរិទ្ធ ហើយក៏បានសុំកម្លោះរូបសង្ហារនេះ ស្នាក់អាស្រ័យនៅផ្ទះកសិដ្ឋានតែម្តងទៅ។ ភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នា ជាប់ផ្តើមកើតឡើង ខេមរិទ្ធ ហាក់ដូចជាមានអារម្មណ៍ចំពោះអេឡា ឯអេឡាក៏ដូចគ្នា ប៉ុន្តែដូចជាពាក្យគេនិយាយថា កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ។ អេឡា និងខេមរិទ្ធ ក្រោយមក ក៏ត្រូវប្អូនប្រុសរបស់ខេមរិទ្ធ ឈ្មោះគិរី តាមឈ្នានីស បំបែកបំបាក់ ក៏ព្រោះតែគិរីក៏មានចិត្តស្រឡាញ់អេឡាម្នាក់ដែរ។ ភាពរកាំរកូសបានកាន់តែកើតមានឡើង រហូតដល់អ្នកទាំងពីរដឹងថា ខ្លួនគឺជាគូដណ្តឹងជាមួយគ្នាតាំងពីតូចៗ ត្រូវលោកប៉ា អ្នកម៉ាក់ ផ្សំផ្គុំ អោយបានជួបគ្នាជាប្តីប្រពន្ធ។ ដោយសារតែមានការប្រជែងគ្នាច្រើនពេក ពេលខ្លះ ធ្វើអោយអេឡា ចង់ផ្តាច់ពាក្យពីខេមរិទ្ធ ប៉ុន្តែខេមរិទ្ធ នៅតែរក្សាចិត្តស្មោះ បេះដូងភក្តីចំពោះអេឡាជារៀងរហូត ទោះជាមានវត្តមានអ្នកទីបីចូលមកជ្រៀតជ្រែកក៏ដោយ។ ចុងក្រោយ ទាំង ដានីន ទាំង គិរី ក៏បានយល់ពីក្តីស្រឡាញ់ និងស្នេហាស្មោះ ដែលមិនអាចនឹងអ្នកណាមកបំបែកបំបាក់បាន។ ពួកគេទទួលស្គាល់ពីស្នេហារបស់អេឡា និងមេរិទ្ធ ហើយក៏សាងគ្រួសាររៀងខ្លួន ចាប់ដៃគ្នាពង្រីកមុខរបរកសិដ្ឋានកាន់តែធំទៅៗ៕
MON - THU
8:00 PM