© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ផ្តើមចេញពីជីវិតជាពោះម៉ាយរូបសង្ហារ អ្នកមានទ្រព្យ និងជាម្ចាស់ធនាគារមួយរូប គឺ ពុទ្ធិរិទ្ធ ដែលមានកូនពីរនាក់រស់នៅក្នុងបន្ទុក ក្រោយពីប្រពន្ធបានរត់ទៅនៅជាមួយនឹងសង្សារក្រៅប្រទេស។ ចេស៊ីជីកា ជាអតីតប្រពន្ធរបស់ពុទ្ធិរិទ្ធ ហើយនាងជាមនុស្សហាយសូរ ដើរលេងសប្បាយ ដែលមិនខ្វល់ពីកូន និងប្តី ជាមូលហេតុធ្វើឲ្យពុទ្ធិរិទ្ធត្រូវសម្រេចចិត្តក្លាយខ្លួនជាពោះម៉ាយមកដល់សព្វថ្ងៃ។
គាប់ជួនជានិស្ស័យ ក្នុងពេលដែលពុទ្ធិរិទ្ធ និងចេស៊ីការ បានចែកផ្លូវគ្នានោះ គាត់បានជួបនឹងកាណិកាដោយចៃដន្យ ហើយទំនាក់ទំនងស្នេហាក៏ចាប់ផ្តើមមានបន្តិចម្តងៗ។ កាណិកា ជាមនុស្សស្រីនៅក្រមុំ មានការងារជាអ្នកសារព័តមានដែលមានសមត្ថភាព និងចំណេះដឹងផ្នែកភាសាអង់គ្លេស ។ ដោយសារតែភាពថ្លៃថ្នូរ និងចំណេះដឹងការងារ គួបផ្សំនឹងរូបសម្រស់ដ៏ស្រស់ស្អាតទៀតនោះ បានទាក់បេះដូងអោយពោះម៉ាយដូចជាពុទ្ធិរិទ្ធ ចាប់អារម្មណ៍ ហើយតាមសុំស្នេហ៍នឹងកាណិការ។ មួយរយៈពេលវែងក្រោយមក ចំណងមិត្តភាពជាដៃគូស្នេហា បានក្លាយជាចំណងអាពាហ៍ពិពាហ៍ ពុទ្ធិរិទ្ធ បានសុំកាណិកា រៀបការ ហើយក៏បានរស់នៅជុំជាគ្រួសារតែមួយ។ និយាយពីចេស៊ីកា អតីតប្រពន្ធរបស់ពុទ្ធិរិទ្ធ ក្រោយពីដឹងថា អតីតស្វាមីខ្លួនកំពុងតែមានក្តីសុខជាមួយប្រពន្ធថ្មី នាងក៏ចង់វិលមករកវិញ ហើយរកលេសគ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យពុទ្ធិរិទ្ធត្រឡប់មករកនាងវិញ។ ក្តីស្រឡាញ់របស់ពុទ្ធិរិទ្ធ មានចំពោះកាណិកា មិនអាចកែប្រែបានទេ ចុងក្រោយ ក៏ធ្វើឲ្យចេស៊ីកាព្រមចុះចាញ់ ហើយដើរផ្លូវរៀងៗខ្លួន ដោយទុកអោយពុទ្ធិរិទ្ធ សាងគ្រួសារជាមួយនឹងកាណិត ចំណែកឯងនាង រស់នៅជាមួយនឹងសង្សារនាងដោយស្របច្បាប់។
MON - FRI
7:00 PM