© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
សុជិកា ជាមនុស្សចិត្តល្អ ឆ្លាត កាលរៀននៅវិទ្យាល័យគេចូលចិត្តញុំាធ្វើអោយគេមានរូបរាងធាត់ សម្បុរស្រអែម និងមុខឡើងមុន គេលួចស្រលាញ់យ៉ារិទ្ធដែលជាសិស្សរួមថ្នាក់ ប៉ុន្តែយ៉ារិទ្ធស្រលាញ់ផាត់ណាហើយតែងតែរិះគន់រូបរាងរបស់គេ។ ណារ៉ូជាមិត្តរួមថ្នាក់របស់សុជិកា គេលួចស្រលាញ់នាង តែគេមិនហ៊ានសារភាពប្រាប់នាង។ គេតែងជួយនាងគ្រប់ពេល។ ដោយសារចាញ់បោកផាត់ណា សុជិកាបាននិយាយប្រាប់ផាត់ណាថានាងស្រលាញ់យ៉ារិទ្ធ។ ផាត់ណានិងមិត្តភក្តិនាងផ្សេងទៀតបានលួចថតវីដេអូពេលសុជិកានាងនិយាយ ហើយបង្ហោះក្នុងហ្វេសប៊ុក ធ្វើឲ្យនាងខ្មាសគេ។ យ៉ារិទ្ធឃើញឃ្លីបនោះហើយបាននិយាយប្រាប់ផាត់ណាថាគេមិនបានស្រលាញ់សុជិកាទេ គេស្រលាញ់តែផាត់ណាម្នាក់គត់។ ពេលសុជិកាដឹងនាងអន់ចិត្តយ៉ាងខ្លាំង ហើយបានរត់ចេញពីសាលា រួចក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើអោយសុជិកាចងចាំអារម្មណ៍មិនល្អរវាងគេនិងយ៉ារិទ្ធ។ ។ នាងបានសម្រាកព្យាបាលជំងឺ ហើយបានប្តូរសាលារៀន។ ៥ឆ្នាំក្រោយពួកគេរៀនចប់ យ៉ារិទ្ធត្រូវឪពុកម្តាយបង្ខំអោយទៅធ្វើការនៅក្រុមហ៊ុន តែគេមិនចូលចិត្ត គេប្រាប់ឪពុកម្តាយគេថា គេជាប់រវល់បើកហាងកាហ្វេ ជាមួយមិត្តភក្តិគេ។ សុជិកា បានជួបនឹងយ៉ារិទ្ធ គេចំណាំយ៉ារិទ្ធបាន តែយ៉ារិទ្ធមិនស្គាល់សុជិកា ពីព្រោះនាងបានផ្លាស់ប្តូរពីស្ត្រីធាត់ក្លាយជាស្រីស្អាត គេចាប់អារម្មណ៍និងតាមស្រឡាញ់សុជិកា តែសុជិកាតែងតែឈ្លោះជាមួយគេព្រោះនាងនៅចាំរឿងអតីតដែលយ៉ារិទ្ធធ្លាប់ថាអោយនាង។ សុជិកាព្រមកុហកឪពុកម្តាយសត្យាថា ដើម្បីយកលេសតាមធ្វើបាបយ៉ារិទ្ធវិញ ។ សុជិកាតែងតែធ្វើបាបយ៉ារិទ្ធអោយធ្វើការងារជាអ្នកបំរើ លាងកែវគ្រប់បែបយ៉ាងរហូតដល់ពួកគេមានមនោសញ្ចេតនានឹងគ្នា ។ ឪពុកម្តាយយ៉ារិទ្ធបង្ខំអោយយ៉ារិទ្ធត្រឡប់ទៅធ្វើការក្រុមហ៊ុនវិញ និងព្យាយាមស្វែងរកប្រពន្ធអោយយ៉ារិទ្ធ ដើម្បីអោយយ៉ារិទ្ធឈប់ដើរលេងទៀត។ សុជិកាយល់ច្រឡំស្មានតែយ៉ារិទ្ធក្បត់ចិត្តគេទៅមានអ្នកផ្សេង។ ណារ៉ូបានសារភាពស្នេហ៍ប្រាប់សុជិកា ធ្វើឲ្យយ៉ារិទ្ធកើតចិត្តប្រចណ្ឌពួកគេ។ គេដាក់ខសន្យាជាមួយឪពុកម្តាយគេ ថាគេកែប្រែឈប់ដើរលេង និងបញ្ជាក់ពីការតស៊ូដើម្បីក្តីស្រលាញ់រវាងគេ និងសុជិកា ។ ភាពជិតស្និទ្ធ និងអំពើល្អរបស់សុជិកាធ្វើអោយម្តាយយ៉ារិទ្ធបើកចិត្តទទួលគេ ។
MON - FRI
7:00 PM