© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ជាសាច់រឿង ដែលឆ្លុះបញ្ចាំងពីតថភាពពិតនៃជីវិតគ្រួសារបួនគ្រួសារ ដែលមានបញ្ហាផ្សេងៗពីគ្នា ។ តួអង្គ វិស្សនី គឺជាកូនស្រីពៅដែលរស់នៅក្នុងជីវិតគ្រួសារមធ្យមមួយនៅតំបន់ជនបទ។ នាងបានសាងទំនាក់ទំនងស្នេហា ជាមួយនឹងផៃរ៉ាត់ ដែលជាអ្នកចម្រៀង រហូតសាងជាគ្រួសារមួយ។ ថ្វីត្បិតតែស្នេហាកើតឡើងចិត្ត និងចិត្ត ប៉ុន្តែចុងក្រោយ វិស្សនី បានទទួលរងនូវការឈឺចាប់ និងឧបសគ្គជាច្រើនក្នុងជីវិត រហូតដល់មានពេលខ្លះ ចង់ចែកផ្លូវជាមួយនឹងផៃរ៉ាត់ថែមទៀតផង។ និយាយពីគ្រួសារ ដានីវិញ រស់នៅសោយសុខនៅលើគំនរទ្រព្យសម្បត្តិ មាសប្រាក់ ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងជិវិតអាពាហ៍អាពាហ៍របស់នាង មានតែរឿងផិតក្បត់ និងមិនចុះសម្រុងគ្នាជាមួយនឹងស្វាមី។ ដានី ត្រូវរែកពន់ចិត្តគ្រប់យ៉ាង ទាំងដឹងថា ខ្លួនមានប្តី តែខ្វះភាពកក់ក្តៅ និងទំនុកចិត្តអោយគ្នាទៅវិញទៅមក។ ក្រលេកទៅមើលគ្រួសាររបស់ ស៊ូរ៉ា ដែលមានតួនាទីធ្វើជាលេខានៅក្នុងក្រុមហ៊ុនមួយ។ ស៊ូ រ៉ា នាងបានជួបនឹងរឿងរ៉ាវ អាស្រូវជាច្រើនក្នុងជីវិត រហូតក្លាយជាស្រីកំណាន់របស់ម្ចាស់ក្រុមហ៊ុន ហើយចុងក្រោយជីវិតរបស់នាង ត្រូវបានធ្លាក់ទៅលើដៃបុរសម្នាក់ ដែលមានជីវភាពក្រីក្រ រហូតដល់បាត់បង់អ្វីៗនៅក្នុងដៃទៀតផង។ ស៊ូរ៉ា ត្រូវរស់នៅចិញ្ចឹមកូនស្រីយ៉ាងលំបាក ដោយសារតែដើរផ្លូវខុស ចាប់មួយមិនប្រាកដថាមួយ។ ចំណែកឯគ្រួសារចុងក្រោយនោះ គឺជាគ្រួសារវីណា ដែលត្រូវជាមិត្តភក្តិរបស់ដានី ហើយនាងក៏មានជីវិតគ្រួសារ ជួបនូវបញ្ហាជាច្រើនផងដែរ ដោយត្រូវរែកពន់ចិញ្ចឹមកូនប្រុសកម្លោះ ហើយនាងតែងតែខ្វះភាពកក់ក្តៅនៅក្នុងគ្រួសារ។ វីណា ខូចចិត្ត តែងតែយកពេលវេលាទៅរំសាយអារម្មណ៍ជាមួយនឹងដានី មិត្តជិតស្និទ្ធរបស់នាង រហូតធ្វើឲ្យក្នុងគ្រួសារ ជាពិសេស ស្វាមីរបស់នាងមានការថ្នាំងថ្នាក់ចិត្ត។
ចុងក្រោយ ក្រោយពីជីវិតគ្រួសារទាំងបួននេះ បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនមក ពួកគេក៏បានយល់ច្បាស់អំពីការតស៊ូក្នុងជិវិត និងសុភមង្គលពិតប្រាកដ ដែលត្រូវផ្តល់ឲ្យគ្នាទៅវិញទៅមក ទោះខ្លួនស្ថិតក្នុងកាលទេសៈបែបណាក៏ដោយ។ សុភមង្គលគ្រួសារ មិនមែនសំដៅតែទៅលើទ្រព្យសម្បត្តិប៉ុណ្ណោះ៕
MON - THU
8:00 PM