© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ជាងរាប់រយឆ្នាំ ដំណាលសាច់រឿងមួយនៃអង្គក្សត្រមួយ ព្រះនាម ព្រះបាទ អង្គជ័យរាជា ដែលមានព្រះមហេសីព្រះនាម បុស្បាទេវី។ ព្រះបាទ អង្គជ័យរាជា បានសន្យានឹងព្រះនាងបុស្បាទេវី ថាស្រឡាញ់ទ្រង់តែមួយអង្គអែងគត់ ដោយមិនមានស្នំឯកណានោះទៀតឡើយ។ ក្រោយមក ព្រះអង្គ បានធ្វើខុសនឹងពាក្យសន្យា ដោយមានចិត្តទៅលើនារីម្នាក់ទៀត ឈ្មោះ ឈូកស ហើយបានតែងតាំងនាងជាស្នំឯក ដោយផ្តល់នូវការថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់។ ព្រះមហេសី បុស្បាទេវី កើតព្រះទ័យអាក់អន់ ទៅជាមានកំហឹង ចងគំនុំ ចង់បំផ្លាញនាងឈូកសចេញពីព្រះអង្គ។ មានគ្រាមួយនោះ ព្រះមហេសី បានបញ្ជារឲ្យគេយក ឈូកស ទៅសម្លាប់ចោល ដោយមិនឲ្យនរណាម្នាក់ដឹងឡើយ។ ឈូកស ស្លាប់យ៉ាងរងទុក្ខវេទនាជាទីបំផុត ហើយនៅថ្ងៃដែលខ្លួនស្លាប់ នាងបានសច្ចាក្នុងចិត្តថា នឹងតាមចងកម្មចងពៀរ ព្រះមហេសីគ្រប់ៗជាតិ ។
រំលងផុតពីអតីតជាតិក្នុងសម័យបុរាណកាល បន្តមកដល់បច្ចុប្បន្ននេះ ព្រះមហេសី បុស្បាទេវី និង ស្នំឯឈូកស បានចាប់ជាតិជាថ្មី ដោយបានយកនូវការចងគំនុំពីជាតិមុន ចងជាបញ្ហាជាមួយគ្នាក្នុងជាតិនេះ។ ឈូកស ចាប់ជាតិ ជាកូនស្រីឈ្មោះ កុលាប ត្រូវថ្បានគ្រួសារអភិជនមួយរើសនាងយកមកចិញ្ចឹម ដោយកូនស្រីរបស់ពួកគេកាលពីមុនត្រូវបានស្លាប់។ ចំណែក ឯព្រះមហេសី បុស្បាទេវី ចាប់ជាតិថ្មីជា អាលីង រស់នៅក្នុងគ្រួសារត្រកូនខ្សែកូនកាត់ចិន។ ពេលវេលា ដែលពួកគេធំពេញរូបពេញរាង ក៏បានបណ្តាលឲ្យមាននិស្ស័យបានជួបគ្នា ប៉ុន្តែពួកគេហាក់ដូចជានៅដិតដាន ការស្អប់គ្នា តាំងពីជាតិមុនមកដល់ជាតិនេះ។ កុលាប គ្រាន់តែបានជួបនឹងអាលីងភ្លាម ក៏កើតចិត្តច្រណែន ខឹង ទោះជាអាលីង មិនធ្វើអ្វីកុលាបយ៉ាងណាក៏ដោយ។ ជាផលកម្ម ធ្វើឲ្យអ្នកទាំងពីរ ត្រូវជួបមនុស្សប្រុសតែមួយ នោះគឺ រាជ ។ ក្នុងចិត្ត រាជ ស្រឡាញ់តែអាលីងម្នាក់គត់ ប៉ុន្តែ កុលាប តែងតែរកវិធីសាស្ត្រ និងល្បិចកលជាច្រើនដើម្បី ទាក់ចិត្តរាជ ហើយបណ្តេញអាលីងចេញពីជីវិតស្នេហាត្រីកោណមួយនេះ។ ចុងក្រោយ អ្នកដែលបំផ្លាញខ្លួនឯង គឺជាកុលាប នាងត្រូវបានស្លាប់ដោយសារតែចិត្តចងគំនុំមិនចេះចប់របស់នាង ហើយអាលីង ក៏បានអហោរសិកម្មឲ្យកុលាប ដោយឲ្យរាជទៅទៅបួសមួយរយៈ ។ ពេលវេលា ក៏បានផ្សះផ្សារចិត្តអ្នកទាំងពីរ ខំធ្វើបុណ្យលាងបាបពីអតីតជាតិ ហើយចាប់ដៃគ្នា ជាគូរស់នៅយ៉ាងសុខសាន្តតទៅ៕
MON - THU
8:00 PM