© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ភូមិឋានដ៏ស្រស់ស្អាត ពោរពេញទៅដោយសម្រស់ផ្កាប៉េសជាច្រើន ត្រូវបានលាក់ខ្លួននៅក្នុងជួរភ្នំ និងទន្លេដ៏វែងខ្វែងខ្វាត់។ ថ្ងៃមួយ ព្រះអង្គម្ចាស់បានយាងដំណើរទៅកម្សាន្តព្រៃ ក៏បានបណ្តោយព្រះកាយធ្លាក់ចូលទៅក្នុងទន្លេ រហូតអណ្តែតចូលទៅក្នុងភូមិផ្កាប៉េសនោះ។ នៅថ្ងៃដែល ឈីងឈីង ត្រូវបានតែងតាំងជាអ្នកដឹកនាំក្នុងភូមិ ក៏ជាថ្ងៃដែលគេ ធ្វើពិធីដើម្បីជ្រើសរើសអ្នកកំណត់ជោគវាសនា ជាម្ចាស់បេះដូងរបស់ ឈីង ឈីងផងដែរ។ ផ្កាប៉េស បានអណ្តែតនៅលើទឹក ទៅទើនៅលើព្រះកាយរបស់ព្រះអង្គម្ចាស់ ដែលបានអណ្តែតចេញពីក្នុងទឹកមក។ គ្រប់គ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញហេតុការណ៍បែបនេះ ហើយអ្នកភូមិ ចាស់ៗ ក៏បានស្នើឲ្យឈីងឈីង ធ្វើតាមច្បាប់ភូមិផ្កាប៉េស។ បើសិនមានមនុស្សពីក្រៅចូលមក គឺត្រូវតែសម្លាប់ ប៉ុន្តែឈីង ឈីង ហាក់មាននិស្ស័យ នឹងព្រះអង្គម្ចាស់ ក៏ចិត្តមិនដាច់ក្នុងការសម្លាប់ទ្រង់។ ឈីង ឈីង និងព្រះអង្គម្ចាស់ ត្រូវបានគេផ្សំឲ្យជាគូនឹងគ្នា ដោយដាក់លក្ខខណ្ឌមួយយ៉ាងតឹងរឹងផងដែរថា ព្រះអង្គម្ចាស់ នឹងមិនត្រូវបានអនុញ្ញាតិឲ្យចាកចេញពីភូមិផ្កាប៉េសជាដាច់ខាត។
តើស្នេហារវាង ព្រះអង្គម្ចាស់ និង ឈីងឈីង អាចទៅមុខជារៀងរហូតឬយ៉ាងណា? បើព្រះអង្គម្ចាស់ ត្រូវមានព្រះរាជកិច្ចដឹកនាំនគរ គ្រប់គ្រងប្រជារាស្ត្រផងនោះ? តើការសន្យារបស់ព្រះអង្គម្ចាស់ ដែលថានឹងគ្មានការចាកចេញពីភូមិផ្កាប៉េស គឺជាការពិត ឬគ្រាន់តែជាការឆ្លើយរួចយកខ្លួនមួយគ្រា??
MON - THU
12:00 PM