© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ឈីងឈីង កំពូលស្នេហ៍ ជារឿងនិទានមួយ ដែលនិយាយអំពីពិភពមនុស្សដែលប្រើអំណាចនៃវិញ្ញាណវាយប្រហារគ្នាទៅវិញទៅមក។ គ្រប់គ្នានៅក្នុងពិភពនោះ គឺសុទ្ធសឹងតែជាអរូបមនុស្ស ដែលអាចទាក់ទងគ្នាដោយប្រយោលតាមរយៈព្រលឹងបាន។ ដោយឡែក តែឈីងឈីង គឺជានារីម្នាក់ដែលមិនមានវេទមន្ត ឬយុទ្ធសិល្បិ៍ដូចជាមនុស្សអស់ទាំងនោះ។ មហិច្ឆតារបស់នាង គឺនាងចង់គ្រប់គ្រងពួកមនុស្សអរូបទំាងអស់ ក្នុងពិភពដ៏ចម្លែកមួយនេះ បើទោះបីជានាងត្រឹមតែជាមនុស្សដែលមិនអាចប្រើប្រាស់វិញ្ញាណដូចជាពួកគេក៏ដោយ។ ថ្ងៃមួយ ឈីងឈីង បានជួបនឹងព្រះអង្គម្ចាស់ យីសីន ដែលជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ហើយនិស្ស័យស្នេហ៍ក៏បានកើតឡើងនៅពេលនោះមក។ ព្រះអង្គម្ចាស់ យីសីន ហេតុតែចង់បំពេញបំណងរបស់ ឈីងឈីង ដែលចង់គ្រប់គ្រងពួកមនុស្សអរូបទាំងអស់នោះ ក៏សុខចិត្តលះបង់ធ្វើគ្រប់យ៉ាង ហើយបង្រៀននាងដោយប្រើប្រាជ្ញា ជំនួសឲ្យការប្រើវិញ្ញាណ ដើម្បីក្លាយជាម្ចាស់របស់ពួកគេ។ ចុងក្រោយ ឈីងឈីង ក៏ក្លាយជាម្ចាស់នៃពួកមនុស្សអរូប នៅក្នុងពិភពដ៏ចម្លែកក្នុងរឿងនិទានមួយនេះដោយផ្តើមចេញពីការប្រើប្រាស់ប្រាជ្ញារបស់ព្រះអង្គម្ចាស់ យីសីន។
MON - FRI
12:00 PM