© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែក្រវាត់ប្រាក់ទី៤ ប្រចាំកម្មវិធីអធិរាជគុនខ្មែរ ISI PALM នៃស្ថានីយទូរទស្សន៍ PNN នឹងរកឃើញម្ចាស់របស់ខ្លួននៅថ្ងៃអាទិត្យទី០១ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនិកជននឹងបានឃើញឈុតឆាកប្រកួតកាត់សេចក្ដីយ៉ាងកក្រើករវាងអ្នកស្នងមរតកគុនខ្មែរពីររូប គឺជង្គង់មរណៈបាងកាយ៉ាក និងរន្ទះជើង សុខ សាវិន ដើម្បីដណ្ដើមកៅអីចុងក្រោយ ចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសដែលមានប្រាក់រង្វាន់៤០លានរៀល។
មុនឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ដ៏រំជើបរំជួលនេះ បាងកាយ៉ាក មកពីក្លិបក្រសួងកសិកម្មបានទម្លាក់ជើងខ្លាំងថៃផាត់ថាណា ខណៈមិត្តរួមជាតិ សុខ សាវិន របស់ក្លិបឆ្មាសសែនសុខ បេក្ខជនឆ្លងដែន ភីឈិនឆ័យ។ក្នុងថ្ងៃតែមួយ អ្នកប្រយុទ្ធចិត្តខែងរ៉ែង កំពែង ខ្មៅ ប៉ះអ្នកប្រដាល់ថៃចិត្តឆៅ ឃុមផ្យាក់ ធីដេកៅកៅ ក្នុងគូមិត្តភាព ខណៈ ព្រឿង សុជាតិ ជួប យ៉ត ប៊ូរ៉ាផា ដើម្បីញុំាងបរិយាកាសឲ្យកាន់តែរំភើប។
ដូច្នេះ សូមប្រិយមិត្តរង់ចាំធ្វើជាសាក្សីក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM ដែលផ្សាយផ្ទាល់ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ភីអីនអិន, ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI PALM ថ្ងៃអាទិត្យទី១ខែកញ្ញា នេះ!
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖