© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី អ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាពប្លែកៗ ថ្មី សប្បាយៗ ចែកជូនទស្សនិកជនទស្សនាមិនអោយមានការធុញទ្រាន់នោះឡើយ។ ដោយឡែកសប្តាហ៍នេះវត្តមានកញ្ញាដាណេ បានឡើងមករៀបរាប់ពីជីវិតទាំងទឹកភ្នែកនៅលើវេទិកាអ្នកជិតខាង។
កញ្ញាដាណេ ប្រាប់អ្នកជិតខាងថា ដំបូងឡើយកញ្ញាគឺជាអ្នករាំនៅតាមការប្រគុំតន្ត្រីតូចតាច តែបន្ទាប់មក ក៏មានអ្នកស្គាល់ច្រើន ហើយមានក្រុមហ៊ុនធំៗជាច្រើនបានទាក់ទងកញ្ញាអោយទៅរាំនៅតាមតន្ត្រីធំៗ ។ តែដោយសារតែកញ្ញាចំណាយពេលច្រើនឆា្នំហើយ នៅតែគ្មានសល់អ្វី ហើយណាមួយមានពាក្យមើលងាយ ការមិនអោយតម្លៃចំពោះអ្នករាំ ទើបកញ្ញាសម្រេចថាឈប់បន្តអាជីពជាអ្នករាំទៀត តែកញ្ញាបែរមកចាប់អាជីពអ្នកចម្រៀងអ្នកសម្តែងវិញម្តង។
កញ្ញាបានបន្តថា កញ្ញាធ្លាប់ជួបរឿងពិបាកចិត្តខ្លាំង រហូតដល់យំក៏យំមិនចេញ ចង់និយាយក៏និយាយមិនបាន ព្រោះតែអ្នកម្តាយមានវ័យចំណាស់ មិនអាចអោយគាត់ពិបាកចិត្ត ទើបសំងំពិបាកចិត្តម្នាក់ឯង ហើយបានត្រឹមតែមើលរឿងកំសត់អោយស្រក់ទឹកភ្នែកដើម្បីអោយបានធូរចិត្ត។
បើក្រឡេកមើលជីវិតស្នេហារបស់កញ្ញាវិញ ក៏មិនសមបំណង ដោយសារតែទំនាក់ទំនងដែលមើលមិនឃើញពីអនាគត ប្រៀបដូចជាទូកនៅកណ្តាលទន្លេ ក៏សម្រេចចិត្តដើរផ្លូវរៀងៗខ្លួន!
ចង់ដឹងថាកញ្ញាដាណេ នឹងរៀបរាប់អ្វីបន្ថែមទៀត កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ