© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវីធី CAMBODIA LITE Station តែងតែអញ្ជើញតារាកិត្តិយសពីរដួងមកចូលរួមក្នុងកម្មវិធី ដោយចែករំលែកនូវបទពិសោធន៍ល្អៗពាក់ព័ន្ធទៅនឹងភាពជោគជ័យ ការតស៊ូ និងឧបសគ្គថែមទាំងភាពសប្បាយរីករាយជាច្រើនទៀត តាមរយៈការជីកសួរពីពិធីការនី ពេជ្រ ច័ន្ទធីតា ទៅកាន់តារាកិត្តិយស។
នៅសប្តាហ៍នេះ ទស្សនិកជននឹងបានជួបជាមួយវត្តមានតារាពីរដួងទៀតហើយ ដែលពួកគាត់គឺជាអ្នកនិពន្ធបទចម្រៀង ហើយក៏បកស្រាយបទចម្រៀងដោយខ្លួនឯងទៀតផង។ អ្នកទាំងពីរនោះគឺ Nick iT និង M-Fat។ តារាទាំងពីរដួងនឹងលើកយកបទចម្រៀងពីរោះៗដប់បទមកបកស្រាយជូនទស្សនិកជន និងហ្វេនៗស្តាប់កម្សាន្តនាយប់ថ្ងៃសុក្រដ៏សែនមនោរម្យ។
មិនត្រឹមតែប៉ុណ្ណោះ ពីកម្មវិធី ក៏បានរៀបចំនូវទេសភាពដ៏ស្រស់ស្អាត ជាមួយអាងទឹកដ៏ធំ ទស្សនិកជនអាចស្តាប់បទចម្រៀងបណ្តើរ និងមើលទេសភាពបណ្តើរ ជឿជាក់ថានឹងទទួលបាននូវភាពរីករាយ និងរំសាយអស់ទុក្ខកង្វល់។ CAMBODIA LITE Station ចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន
ដោយ៖ មុី វ៉ាន់ណែត