© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នេះគឺជាព្រឹត្ដិការណ៍ប្រកួតគុនខ្មែរ លំដាប់កំពូលប្រចាំឆ្នាំ ២០២៥ ដែល PNN បានសហការណ៍ជាមួយ Ganzberg ក្រោមការសម្របសម្រួលនិងរៀបចំកីឡាករសមាជិកជំនាញនៃការប្រកួតដោយសហព័ន្ធកីឡាកគុនខ្មែរនឹងធ្វើការប្រកួតនៅក្រៅរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ទី ០១ ខែមីនា ឆ្នាំ ២០២៥ នៅភូមិត្រាំខ្នា ស្រុកបាទី ខេត្តតាកែវ។
លោកអ្នកនឹងបានទស្សនាការប្រកួតចំនួន ៦ គូដែលមានការប្រកួតមិត្តភាពជាតិចំនួន ៣ គូដែលមាន៖ ខាំ ចក្ររីន ប៉ះជាមួយ រឿប វិច្ឆិកា, ធន់ អៀនទ្បុង ប្រកួតជាមួយ ទូច ប្រុសណុច និង សែម គង្គា ត្រូវប្រកួតជាមួយ រិទ្ធី ភានសុផាត។ដោយឡែកសម្រាប់ការប្រកួតមិត្ដភាពអន្ដរជាតិ ខ្មែរ-អ៊ីរ៉ង់ វិញលោកអ្នកនឹងបានឃើញការប៉ះគ្នារវាង៖ ប៊ុន សុធា ប្រកួតជាមួយ ឌែនីញ៉ូល មហាម៉ាឌី, យ៉េន ឌីណា ប្រកួតជាមួយ ហេស៊ែម ហ្គាត្រាម៉ាទី និង ផល សោភ័ណ្ឌ ប្រកួតជាមួយ សៃយ៉េតអាបូហ្វ៊ល។
នៅក្នុងព្រិត្តិការណ៍នេះរាល់អ្នកឈ្នះនឹទទួលបានទឹកប្រាក់មួយលានរៀលបន្ថែមពី Ganzberg ផងដែរ។ សូមចូលរួមតាមដានព្រឹត្តិការណ៍ដ៏អស្ចារ្យ GANZBERG Kun Khmer Idol Concert នៅក្នុង ហ្វេសបុក និងយូធូប PNN Sports និងហ្វេសប៊ុក Beer GANZBERG។
ដោយ៖ ក្រុមកាងារកីឡាPNN