© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ នេះ ពីកម្មវិធី CAMBODIA LITE Station នឹងនាំអារម្មណ៍ហ្វេនៗទៅជួបជាមួយនឹងវត្តមានរបស់កញ្ញា Ena Rita និងលោក The Homie ដែលនឹងទៅផ្តឹតយកទីតាំងនៅឯ ខាងមុខផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល ផ្ទាល់តែម្តង។
នៅក្នុងកម្មវិធីនេះទាំងមូល ក៏នឹងផ្តល់ជូននូវភាពសប្បាយរីករាយ តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ ដែលមានការប្រគំបទភ្លេងបែប Acoustic យ៉ាងពីរោះរណ្តំ អមទៅដោយទេសភាពយ៉ាងស្រស់ស្អាត ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ នៅសប្តាហ៍នេះ ក៏មានវត្តមានរបស់ យ៉ារ៉ូ ដែលលោកនឹងមកដំណើរការកម្មវិធីនេះទាំងមូល នឹងបានញុំាងបរិយាកាសអោយមានភាពសប្បាយរីករាយរយៈពេលមួយម៉ោងពេញតែម្តង។
ជាការពិតណាស់ CAMBODIA LITE Station តែងតែនាំមកជូននូវភាពរីករាយ បទចម្រៀងពីរោះៗ សម្រាប់ហ្វេនៗដែលចូលចិត្តបទចម្រៀងបែបលក្ខណៈស្ងប់ស្ងាត់ ស្តាប់តន្រី្តបណ្តើរ គយគន់ទេសភាពស្រស់ស្អាតបណ្តើរ ពិតជានឹងធ្វើអោយអារម្មណ៍ស្រស់ស្រាយ។ CAMBODIA LITE Station ចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨ដល់ម៉ោង៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និង ផេក + YouTube ផ្លូវការ Cambodia Beer:
https://www.youtube.com/channel/UCu8TG0JmrR4vBB9dGXE30JQ
ដោយ៖ ម៉ី វ៉ាន់ណែត