© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួយគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយភាពប្លែកៗ នឹងថ្មីៗដើម្បីចែកជូនដល់ទស្សនិកជន បានទស្សនាមិនអោយមានការធុញទ្រាន់នោះឡើយ! ដោយឡែកសប្តាហ៍នេះ ទស្សនិកជនកាន់តែប្លែកអារម្មណ៍ជាមួយនឹងតារាល្បីគឺលោក Tep Piseth ដែលនឹងរៀបរាប់ពីបទពិសោធជីវិតធ្វើដំណើរឆ្ពោះទៅកាន់ក្តីស្រម៉ៃដោយខ្លួនឯងនៅលើវេទិកាអ្នកជិតខាង!
លោក ពិសិដ្ឋិ បានរៀបរាប់នៅលើវេទិកាអ្នកជិតខាងថា លោកបានចាប់ផ្តើមដំបូងគឺជាតារាចម្រៀងធម្មតាតែប៉ុណ្ណោះ ក្រោយមកទើបលោកបានចូលមកHip Hop វិញ នេះក៏ដោយសារតែការស្រលាញ់បានធ្វើអោយលោកបានរកឃើញអ្វីដែលខ្លួនឯស្រលាញ់ពិតប្រាកដ! លោកបានបន្តទៀតថា អំឡុងពេលដែលលោកបានចូលសិល្បៈដំបូងគឺលោកឡើងចុះខេត្តទៅវិញទៅមក ដោយសារតែមិនសូវជាមានការងារច្រើន នេះជាហេតុធ្វើអោយលោកជួបការលំបាកយ៉ាងខ្លាំងដោយសារតែការធ្វើដំណើរគឺតែងមានអ្នកម៉ាក់ទៅលជាមួយ ដូចច្នេះធ្វើអោយគាត់បារម្មណ៍ពីសុខភាពអ្នកម៉ាក់ជាខ្លាំង!
ហើយអ្វីដែលលោកបានបន្ថែមនោះគឺ លោកប្រាប់ថា ពីមុនគឺលោកធ្វើអ្វីមិនដែលគិតដល់ចិត្តហ្វេននោះទេ លោកគិតតែពីខ្លួនឯង អ្វីដែលលោកចង់ធ្វើគឺធ្វើ ព្រោះលោកគិតថា ថ្ងៃណាមួយហ្វេនគង់នឹងមកស្រលាញ់លោកអ្វីដែលជាលោកពិតប្រាកដ មិនមែនអោយហ្វេនស្រលាញ់ត្រឹមតែជាការសម្តែងនោះឡើយ។
ចង់ដឹងថា តើលោក ទេព ពិសិដ្ឋិ នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសៅរ៍ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ