© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះ ទស្សនិកជននឹងបានជួបជាមួយតារាចម្រៀងល្បីៗជាច្រើនដួង មកអង្រួនបេះដូងហ្វេនៗ ដោយលើកយកបទចម្រៀងជាច្រើនបទមកបំពេរអារម្មណ៍លើឆាកតន្ត្រី KIZZ Concert។ វត្តមានតារាចម្រៀងទាំងនោះរួមមាន៖ ក្រុម Suffer កញ្ញា មីណា លោក ពស៊ាង និង កញ្ញា សេនមី។ ពួកគាត់នឹងលើកយកបទចម្រៀងមានទាំងបទមនោសញ្ចេតនា រួមនឹងបទញាក់កន្ត្រាក់អារម្មណ៍ អមទៅដោយក្បាច់រាំដ៏រស់រវើកផងដែរ។
ជាការពិតណាស់ តន្ត្រី KIZZ Concert តែងតែបម្រើអារម្មណ៍ទស្សនិកជន ដោយអញ្ជើញតារាចម្រៀងជាច្រើនដួង ដែលមានឈ្មោះបោះសម្លេងលើវិស័យចម្រៀង រួមជាមួយនិងការបង្ហាញនូវឈុតឆាកពិសេសៗមានទាំង បូរាណ សម័យ និងសហសម័យជាដើម។
អ្វីដែលកាន់តែពិសេសទៀតនោះ តន្ត្រី KIZZ Concert ក៏នៅតែបើកឱកាសអោយអ្នកទស្សនាដែលមានទេពកោសល្យសិល្បៈ មកបង្ហាញសមត្ថភាពផងដែរ។ រៀងរាល់ខែនឹងមានបេក្ខភាពមកបង្ហាញសមត្ថភាពហើយមានឱកាសច្រៀងរួមគ្នាដោយផ្ទាល់ជាមួយតារាចម្រៀងអាជីព។ ចំពោះការប្រកាសស្វែងរកនិងជ្រើសរើសបេក្ខភាពមានសមត្ថភាពនឹងធ្វើឡើងតាមរយៈផ្ញើវីដេអូឃ្លីបសម្តែងរបស់សាម៉ីខ្លួនចូលមកប្រអប់សារទំព័រហ្វេសប៊ុក PNN TV Cambodia និងទំព័រហ្វេសប៊ុក KIZZ។ រៀងរាល់ខែក្រុមការងារផលិតកម្មវិធីនឹងជ្រើសយកបេក្ខភាព ៥ រូប ដើម្បីដាក់អោយបោះឆ្នោតតាមរយៈការបង្ហោះឃ្លីបវីដេអូទាំង៥ នៅលើផេក PNN TV Cambodia ។ បេក្ខភាព ដែលមានការគាំទ្រខ្លាំងជាងគេបំផុត ១រូប ក្នុងចំណោម៥រូប នឹងត្រូវជ្រើសអោយមានឱកាសច្រៀងដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្រ្តី KIZZ Concert ។ KIZZ Concert ផ្សាយផ្ទាល់រៀងរាល់ ថ្ងៃសុក្រ វេលាម៉ោង ១១:០០ ថ្ងៃត្រង់ ដល់ ម៉ោង ១រសៀល នៅលើកញ្ចក់ ទូរទស្សន៍ PNN និង លើហ្វេសប៊ុកផេក KIZZ៕
ដោយ៖ ម៉ី វ៉ាន់ណែត