© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី អ្នកជិតខាង ដែលតែងពាំនាំនូវផ្ទាំងទស្សនីយ៍ភាព ប្លែកៗថ្មីៗ នឹងផ្តល់ជូននូវភាពសប្បាយរីករាយដើម្បីអោយទស្សនិកជនមិនមានអារម្មណ៍ធុញថប់នោះឡើយ។ សប្តាហ៍នេះកាន់តែពិសេស ដោយវត្តមានអ្នកនាងស៊ូស៊ី បានឡើងមករៀបរាប់ពីជីវិតពីអ្នកផាត់មុខ មកជាតារាកំប្លែងល្បីឈ្មោះក្នុងបណ្តាញសង្គម។
អ្នកនាងស៊ូស៊ីបានរៀបរាប់ប្រាប់អ្នកជិតខាងថា ពីដំបូង អ្នកនាងចេះថតវីដេអូ ដោយគ្រាន់តែថតលេងតែប៉ុណ្ណោះ ហើយគ្មានអ្នកណាស្គាល់ឡើយ តែក្រោយពេលដែលអ្នកនាងបានថតជាមួយលោកទេពរិនដារ៉ូ ចាប់តាំងពីពេលនោះមក ក៏ចាប់ផ្តើមមានអ្នកស្គាល់អ្នកនាងចាប់តាំងពីពេលនោះមក។
អ្នកនាងបន្ថែមទៀតដែរថា ដំបូងឡើយការងារអ្នកនាងគឺជាអ្នកផាត់មុខអោយតួសម្តែង ហើយក៏ផាត់មុខតាមកម្មវិធីផ្សេងៗផងដែរ។ តែអ្នកនាងនិយាយថា អាជីពជាអ្នកផាត់មុខអោយតួសម្តែង ដោយតួខ្លះ គេមិនអោយអ្នកនាងប៉ះ ឬផាត់មុខអោយឡើយ មើលទៅដូចជាមានការរើសអើងមកលើអ្នកនាង។ លើសពីនេះអ្នកនាងក៏បានផ្លាស់ប្តូរខ្លួនឯងពីអ្នកផាត់មុខ ក្លាយជាតារាកំប្លែងល្បី មានមុខមាត់ស្ទើរគ្រប់កម្មវិធី ធ្វើអោយអ្នកនាងកាន់តែល្បីខ្លាំងផងដែរ។
ចង់ដឹងថា តើអ្នកនាង ស៊ូស៊ី នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសៅរ៍ ទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ