© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះ វត្តមានតារាចម្រៀងសម្លេងខ្លាំងបួនដួង រួមនិង បេក្ខជនចំណាត់ថ្នាក់លេខមួយខែតុលា នឹងឡើងមកជួបគ្នាលើឆាកតន្ត្រី KIZZ Concert។ វត្តមានតារាចម្រៀងទាំងបួនដួងរួមមាន លោក ចឺម លោក អ៊ីណូ លោក វង្ស ថាណាន់ និងកញ្ញា ឡុង លក្ខិណា រួមនឹង លោក តឿម វិតា ដែលជាបេក្ខជនចំណាត់ថ្នាក់លេខ១ KIZZ Super Fan Top 1។
តារាចម្រៀងទាំងបួនដួង នឹងពាំនាំយកនូវបទចម្រៀងពីរោះៗ មានទាំងបទចម្រៀងមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍ផងដែរ។ ចំណែកឯលោក តឿម វិតា និងបកស្រាយបទចម្រៀងជាមួយតារាចម្រៀងលោក អ៊ីណូ។ ជាការពិតណាស់ កម្មវីធីតន្ត្រី KIZZ Concert តែងតែអញ្ជើញតារាចម្រៀងប្រុសស្រីល្បីៗក្នុងប្រទេសកម្ពុជាមកបកស្រាយបទចម្រៀងគ្រប់ចង្វាក់ ដើម្បីផ្តល់ជូននូវអារម្មណ៍រីករាយ សម្រាប់ទស្សនិកជន។ បន្ថែមពីលើបទចម្រៀង កម្មវិធីក៏តែងតែបង្ហាញជូននូវទស្សនីយភាពជាទម្រង់មរតកខ្មែរ និងមានក្រុមកំប្លែងញុំាងបរិយាកាសអោយកាន់តែមានភាពសប្បាយរីករាយទៀតផង។
អ្វីដែលកាន់តែពិសេសទៀតនោះ តន្ត្រី KIZZ Concert ក៏នៅតែបើកឱកាសអោយអ្នកទស្សនាដែលមានទេពកោសល្យសិល្បៈ មកបង្ហាញសមត្ថភាពផងដែរ។ រៀងរាល់ខែនឹងមានបេក្ខភាពមកបង្ហាញសមត្ថភាពហើយមានឱកាសច្រៀងរួមគ្នាដោយផ្ទាល់ជាមួយតារាចម្រៀងអាជីព។ ចំពោះការប្រកាសស្វែងរកនិងជ្រើសរើសបេក្ខភាពមានសមត្ថភាពនឹងធ្វើឡើងតាមរយៈផ្ញើវីដេអូឃ្លីបសម្តែងរបស់សាម៉ីខ្លួនចូលមកប្រអប់សារទំព័រហ្វេសប៊ុក PNN TV Cambodia និងទំព័រហ្វេសប៊ុក KIZZ។ រៀងរាល់ខែក្រុមការងារផលិតកម្មវិធីនឹងជ្រើសយកបេក្ខភាព ៥ រូប ដើម្បីដាក់អោយបោះឆ្នោតតាមរយៈការបង្ហោះឃ្លីបវីដេអូទាំង៥ នៅលើផេក PNN TV Cambodia ។ បេក្ខភាព ដែលមានការគាំទ្រខ្លាំងជាងគេបំផុត ១រូប ក្នុងចំណោម៥រូប នឹងត្រូវជ្រើសអោយមានឱកាសច្រៀងដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្រ្តី KIZZ Concert ។ KIZZ Concert ផ្សាយផ្ទាល់រៀងរាល់ ថ្ងៃសុក្រ វេលាម៉ោង ១១:០០ ថ្ងៃត្រង់ ដល់ ម៉ោង ១រសៀល នៅលើកញ្ចក់ ទូរទស្សន៍ PNN និង លើហ្វេសប៊ុកផេក KIZZ៕
ដោយ៖ ម៉ី វ៉ាន់ណែត