© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី អ្នកជិតខាង ដែលតែងតែនាំពាំនាំនូវផ្ទាំងទស្សនីយ៍ភាពប្លែកៗសប្បាយរីករាយជារៀងរាល់សប្តាហ៍មិនអោយទស្សនិកជនមានការធុញទ្រាន់នោះឡើយ។ ដោយឡែកសប្តាហ៍នេះទស្សនិកជនប្រាកដជាបានស្គាល់មកហើយ អូនម៉ាប់ឃ្យូតៗ ផេនខេក ដែលនឹងឡើងមកកម្មវិធីអ្នកជិតខាង ដើម្បីរៀបរាប់ពីជីវិតអំឡុងពេលរកប្រាក់ដោះបំណុល!
កញ្ញា ផេន ខេក បានរៀបរាប់ប្រាប់អ្នកជិតខាងថា នាងទទួលបានមេរៀនជាច្រើនដែលមិនធ្លាប់ជួប ហើយធ្លាប់រស់នៅក្នុងភាពខ្មៅងងឹត តែពេលនេះបានប្រែក្លាយទៅជាមានពន្លឺវិញ ហើយថែមទាំងបានជួយដល់គ្រួសារថែមទៀតផង។ កញ្ញាបានបន្តថា ដោយសារតែពីរមុនជាប់ជំពាក់បំណុលច្រើនព្រោះតែរកស៊ីខាតស្របពេលកូវីដ ទើបធ្វើអោយកញ្ញា ជំពាក់គេច្រើនបែបនេះ ។ បើទោះបីជាជំពាក់បំណុលច្រើនយ៉ាងណាក្តី ក៏កញ្ញានៅតែខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃទោះឈឺក៏មិនហ៊ានសម្រាក ព្រោះដើម្បីរកប្រាក់មកសងបំណុលគេអោយឆាប់រួច។
កញ្ញាបន្ថែមទៀតថា ពេលដែលកញ្ញាធ្លាក់ខ្លួនដល់ចំណុចសូន្យ មានមនុស្សជាច្រើនបានផ្តល់កម្លាំងចិត្ត ហើយក៏មានខ្លះទៀតជាន់បន្ថែមដែរ។ ហើយគេក៏បានចោទថា ជំពាក់លុយគេជំទឹស តែឃើញតែសើចសប្បាយដូចមិនខ្វល់អី តែធាតុពិតពួកគេមិនបានដឹងឡើយថា កញ្ញាលំបាកប៉ុណ្ណា ហត់នឿយប៉ុណ្ណា ថ្ងៃដែលកញ្ញាទំនេរ គឺជាថ្ងៃដែលកញ្ញាព្យូរសេរ៉ូមប៉ុណ្ណោះ។
ចង់ដឹងថា តើកញ្ញា ផេនខេក នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសៅរ៍ ទី ២៦ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ