© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ឈានចូលមកដល់សប្តាហ៍ថ្មីនេះ វេទិកា ជជែកកម្សាន្តសប្បាយៗ អមជាមួយការបកស្រាយបទចម្រៀងពីរោះៗ CAMBODIA LITE Station នឹងស្វាគមន៍វត្តមានតារាចម្រៀងពីរដួងទៀតមានដូចជាលោក អ៊ួង សូរិយា និងកញ្ញា ធីតា ពេជ្រ។ ទស្សនិកជនដែលជាហ្វេនៗរបស់លោក អ៊ួង សូរិយា ច្បាស់ជាដឹងហើយថាលោកគឺជាសិល្បៈករមួយរូប ដែលអាចនិពន្ធបទចម្រៀង Original Song ដោយខ្លួនឯង ហើយក៏អាចបកស្រាយបទចម្រៀង Cover បានយ៉ាងពីរោះទៀតផង។
រីឯកញ្ញា ធីតា ពេជ្រ កញ្ញា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក្នុងនាមជាតារាចម្រៀងមួយរូបកញ្ញា ក៏មានទឹកដមសម្លេងពីរោះ ប្រសិនបើបានស្តាប់ការបកស្រាយបទចម្រៀងមនោសញ្ចេតនា ជាពិសេសបកស្រាយជាមួយភ្លេងAcoustic
ទៀតនោះ កាន់តែធ្វើអោយអារម្មណ៍លន្លង់លន្លោចទៅតាមអត្ថន័យនៃបទចម្រៀង។ អ្វីដែលកាន់តែញុំាងបរិយាកាសអោយកាន់តែរីករាយទៀតនោះ គឺពិធីការនីរូបស្រស់ វោហារបាន កញ្ញា ពេជ្រ ច័ន្ទធីតា និងសួរដេញដោលពាក់ព័ន្ធនឹងជីវិតនៅលើវិថីសិល្បៈ ក៏ដូចជាជីវិតឯកជនរបស់តារាកិត្តិយសថែមទៀតផង។
កម្មវិធី CAMBODIA LITE Station ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៥ល្ងាចតទៅ៕
ដោយ៖ មុី វ៉ាន់ណែត