© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែមានអ្វីដែលថ្មីប្លែក ព្រមទាំងភាពសប្បាយរីករាយ មកចែកជូនទស្សនិកជនទស្សនាមិនអោយមានការធុញទ្រាន់ នឹងបំបាត់នូវអារម្មណ៍តានតឹងផងដែរ។ ដោយឡែកសប្តាហ៍នេះ ទស្សនិកជន នឹងបានជួបជាមួយវត្តមាន អ្នកលក់អនឡាញដ៏ល្បីឈ្មោះ ជាមួយនឹងគូរស្នេហ៍ គឺលោកប៊ឺរី នឹងចូលរួមក្នុងកម្មវិធីអ្នកជិតខាង!
ម៉ាដាមដា បានរៀបរាប់ក្នុងកម្មវិធីអ្នកជិតខាងថា អ្នកនាងបានចេញរកស៊ីដំបូងតាំងពីមិនទាន់មានអ្វីទាំងអស់ ហើយអ្នកពិតជាប្រឹងប្រែងយ៉ាងខ្លាំងស្ទើរតែគ្មានពេលសម្រាក ដោយក្នុងមួយថ្ងៃអ្នកនាងគេងបានតែពីរម៉ោងប៉ុណ្ណោះ!
បន្ទាប់ពីកន្លងពេលទៅជាយូរឆ្នាំ វិស័យអនឡាញរបស់អ្នកនាង ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ស្របពេលពេលនេះ អ្នកនាងក៏កំពុងតែជួបគូរជីវិតម្នាក់ផងដែល នោះគឺលោកប៊ឺរី ដែលជាតារាសម្តែងប្រុសល្បី មានរូបរាងសង្ហាយ៉ាងខ្លាំង។
លោកប៊ឺរីក៏បានបន្ថែមទៀតដែរថា ដំបូងឡើយ គាត់គ្រាន់តែមកធ្វើការជាBA តែប៉ុណ្ណោះ តែដោយសារនិស្ស័យ ធ្វើអោយអ្នកទាំងពីរមានចិត្តអាណិតស្រលាញ់ចំពោះគ្នាទៅវិញទៅមក។
ចង់ដឹងថា តើជីវិតគូរស្នេហ៍លោកប៊ឺរី និងម៉ាដាមដា ផ្តើមឡើងពីចំណុចណា កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ