© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មី ពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាពដ៏សប្បាយរីករាយ តែងតែមានអ្វីដែលថ្មីបែ្លកៗ ចែកជូនទស្សនិកជនទស្សនាមិនអោយធុញទ្រាន់ឡើយ។ ដោយឡែកសប្តាហ៍នេះ កាន់តែពិសេសបើយើងក្រឡេកមើលការតុបតែងឆាក នឹងការស្លៀកពាក់ ពិតជាគួរអោយចាប់អារម្មណ៍ ធ្វើអោយនឹកដល់ទិដ្ឋភាពនៅស្រុកស្រែខែភ្ជុំបិណ្ឌ។ សប្តាហ៍នេះកញ្ញាអុីវ៉ាបានរៀបរាប់ពីជីវិតលំបាកជូរចត់ក្នុងនៅលើវេទិកាអ្នកជិតខាង!
កញ្ញាអុីវ៉ា បានរៀបរាប់នៅលើវេទិការអ្នកជិតខាងថា កញ្ញា បានចូលក្នុងវិស័យសិល្បៈ ក៏ព្រោះតែគិតថាខ្លួនមានជំនាញបញ្ចូលសម្លេងបានច្រើនសម្លេង បន្ទាប់មកក៏សម្រេចចិត្តចូលប្រឡងនៅក្នុងកម្មវិធីមួយ តែក៏មិនបានជាប់ជ័យលាភីនោះឡើយ ។
កញ្ញាបានបន្ថែមទៀតថា កញ្ញារស់នៅជាមួយគ្រួសារមួយ ដែលមានជីវភាពលំបាកយ៉ាងខ្លាំង មានការខ្វះខាត រកព្រឹកខ្វះល្ងាច រកបានល្ងាចខ្វះព្រឹក ពេលខ្លះក៏បានធ្វើអោយកញ្ញា ស្ទើរតែសម្លាប់ខ្លួនម្តងៗទៅហើយ តែដោយសារតែកញ្ញាគិតថា ខ្លួនជាធនធានសំខាន់ក្នុងសង្គម ហើយខ្លួនក៏មានតួនាទីដើម្បីរកប្រាក់សងបំណុលផងដែរ។ លើសពីនោះ កញ្ញាក៏បាននិយាយបន្តថា ដោយសារតែកញ្ញាមានរូបរាងមិនសូវស្អាត ហើយក្រីក្រផងនោះ ក៏តែងតែទទួលបានពាក្យមើលងាយ នឹងរើសអើងពីមនុស្សមួយចំនួនជាខ្លាំង!
ចង់ដឹងថាតើជីវិតរបស់កញ្ញា អុីវ៉ា នឹងកម្សត់យ៉ាងនោះ សូមកុំភ្លេចរងចាំតាមដានទស្សនា នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីអ្នកជិតខាង នៅថ្ងៃសៅរ៍ ទី២៨ ខែ កញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ