© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយលោកគ្រូ រ៉ាម ស្លាប់ ប៉ូលីសបានស៊ើបដឹងថានៅក្នុងខ្លួនរបស់លោកគ្រូមានផ្ទុកសារជាតិម៉ហ្វីនលើសចំណុះ ចំណែកលើរាងកាយទាំងមូល គឺមិនមានស្នាមត្រូវឡានបុកឡើយ។ ព្រោះតែលទ្ធផលកោសល្យវិច័យឃើញបែបនេះ ទើបជេនចង់ចូលទៅមើលនៅ RDK ពីបន្ទប់សម្ងាត់មួយ ដែលបន្ទប់នោះ មុនពេលលោកគ្រូរ៉ាមស្លាប់ គាត់ក៏បានប្រាប់អោយឃុនជួយដល់មនុស្សដែលត្រូវបានគេចាប់យកទៅឃុំនៅក្នុងបន្ទប់នោះ។
ជាលទ្ធផល ឃុន និងជេន ក៏បានឃើញ ណុប ដាណៃ ដែលជាមេក្លោងបញ្ជារអោយកូនចៅតាមសម្លាប់ឃុន និងក្រុមអ្នកស្រាវជ្រាវទាំងអស់របស់លោកគ្រូរ៉ាម។ ក្រោយឃើញបែបនេះ ឃុនបានរាយការណ៍ទៅកាន់ប៉ូលីស។ ចំណែក ណុប ដាណៃ បន្ទាប់ពីប៉ូលីសតាមចាប់ខ្លួន គេបានចាប់មីនធ្វើជាចំណាត់ខ្មាំង ដើម្បីនាំទៅផ្ទះលោកប៉ារបស់នាង ពេលនោះហើយដែលអ្វីៗគ្រប់យ៉ាងត្រូវបានលាតត្រដាងពាក់ព័ន្ធនឹងការដុតមន្ទីរពិសោធន៍ GMP គឺជាប៉ារបស់មីន។
រឿងមួយនេះត្រូវបានរក្សារការសង្ងាត់មកជាងម្ភៃឆ្នាំមកហើយ ហើយចំនែកអ្នកដែលត្រូវទទួលថ្មបាក់នោះជាម្តាយរបស់ឃុន គឺអ្នកគ្រូពេទ្យក្រងខ្វាន់ តែអ្នកគ្រូពេទ្យ និងស្វាមីក៏ត្រូវស្លាប់នៅក្នុងហេតុការណ៍នោះដែរ។ មិនមែនមានតែប៉ាម៉ាក់របស់ឃុនប៉ុណ្ណោះទេ ប៉ានិងម៉ាក់របស់ធីក៏ត្រូវបានស្លាប់នៅក្នុងហេតុការណ៍នោះដូចគ្នា។
តើនឹងមានអ្វីកើតឡើងនៅពេលធីដឹងថាអ្នកដែលបានដុតមន្ទីរពិសោធន៍ GMP គឺជាប៉ារបស់មីន ដែលជាប៉ារបស់មនុស្សស្រីខ្លួនស្រឡាញ់? ចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនា រឿង ដុកទ័រស៊ើបអង្កេត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត