© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
យាកពីងឆាងពិតជាមានល្បិចពឹសពុលណាស់ ហ៊ានផ្ញើសំបុត្រទៅ សៀវលីង ដែលជាស្វាមីរបស់ខ្លួនអោយមកជួយ ព្រោះតែនាងត្រូវបាន តាន់ ថៃជីង ចាប់និងធ្វើបាប តែមិនបានដឹងទេថានេះគ្រាន់តែជាល្បិចរបស់ពីងឆាងតែប៉ុណ្ណោះ។ ព្រោះតែចិត្តស្រឡាញ់ប្រពន្ធ សៀវលីង បានលើកគ្នាមកជួយរំដោះពីងឆាង ប៉ុន្តែក៏ត្រូវ តាន់ថៃជីង បង្ក្រាបបានទាំងអស់ និងបានអោយសៀវលីងរត់ទៅពួនដើម្បីចាំស្តាប់ការសួរពីពីងឆាង។
តាន់ ថៃជីង បានសួរពីងឆាងពាក់ព័ន្ធ និងព្រះអង្គម្ចាស់ សៀវលីង ប៉ុន្តែមិននឹកស្មានទេថា ពីងឆាង បែរជាឆ្លើយថា ទោះជាស្លាប់ឬរស់ សៀវលីង និងនាង លែងមានអ្វីជាប់ពាក់ព័ន្ធនឹងគ្នាទៀតហើយ។ លឺច្បាស់ៗផ្ទាល់ត្រចៀកបែបនេះ ធ្វើអោយសៀវលីង មានការខកចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាមនុស្សស្រីដែលគេស្រឡាញ់ខ្លាំងអស់ពីចិត្ត និងព្រមលះបង់គ្រប់យ៉ាងមិនស្តាយសូម្បីជីវិត បែរជាក្បត់បែបនេះទៅវិញ។
មិនត្រឹមតែប៉ុណ្ណោះ ពីងឆាង បានលួចយកសរសៃស្នេហ៍របស់ភីងយ៉ាង ដែលបានបាត់ទៅជាមួយនឹងស្វាមីរបស់នាងអស់រយៈពេលជាយូរឆ្នាំមកហើយ ភីងយ៉ាងទើបតែបានដឹងថាតាមពិតទៅសរសៃស្នេហ៍នោះគឺនៅក្នុងខ្លួនរបស់ពីងឆាង។ ក្រោយដឹងការពិតហើយ ភីងយ៉ាង ខឹងខ្លាំងណាស់ នឹងចង់សម្លាប់ ពីងឆាង ថែមទៀតផង។ មានរឿងផ្ទួនៗគ្នាបែបនេះ តើជោគជតា របស់ពីងឆាង នឹងទៅជាបែបណា?
កុំភ្លេចរង់ចាំតាមដានទស្សនា រឿង ព្រះច័ន្ទអស្តង្គត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ ព្រហស្បត្តិ៍ វេលាម៉ោង ១២ថ្ងៃត្រង់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត