© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ព្រោះតែចង់ការពារឋានទាំងបី ទេវតា មីងយាក សុខចិត្តតតាំងជាមួយនឹងស្តេចបិសាច ដែលកំពុងតែមានផែនការដើម្បីក្តោបក្តាប់លោកទាំងមូល។ ការប្រយុទ្ធគ្នាជាមួយនឹងស្តេចបិសាច ពិតជាមិនងាយស្រួលឡើយ ព្រោះស្តេចបិសាចមានមហិទ្ធិរិទ្ធខ្លាំងក្លាពូកែមិនមានអ្នកណាអាចយកឈ្នះលើគេបានឡើយ។
ប៉ុន្តែមីងយាកដែលជាទេវតាមិនអាចបណ្តោយអោយស្តេចបិសាចនេះបានសម្រេចបំណងឡើយ សុខចិត្តប្តូរជីវិតចេញទៅតតាំងជាមួយនឹងស្តេចបិសាច ដោយមិនគិតពីការស្លាប់ឡើយ។ ចំណុចខ្សោយរបស់ស្តេចបិសាចនេះគឺឆ្អឹងបិសាច នៅពេលបំផ្លាញឆ្អឹងបិសាចនេះបាន នោះស្តេចបិសាច និងខ្សោយថាមពល។
តើមីងយាកអាចយកឈ្នះការប្រយុទ្ធមួយនេះបានដែរទេ? ឬក៏ត្រូវបាត់បង់ជីវិតក្នុងសមរភូមិកំចាត់បិសាចនេះ? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនា រឿង ព្រះច័ន្ទអស្តង្គត់ ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត