© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ជួបគ្នាសារជាថ្មីពីកម្មវិធីគ្រួសាររីករាយ ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយ នឹងផ្តល់នូវចំណេះដឹងជាច្រើនដល់អូនៗតូចផងដែរ។ កាន់តែពិសេសទៅទៀតនោះ សប្តាហ៍នេះកម្មវិធីថតនៅខាងក្រៅ នៅតាមសាលារៀន ដែលនឹងផ្តល់ឱកាសជូនដល់ប្អូនៗដែលមានភាពក្លាហាន ចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលយករង្វាន់ពីកម្មវិធី។ វត្តមានប្អូនស្រី ភាព សុខណា នឹងប្អូនប្រុស សាន សុខ ប្រសិទ្ធ នឹងចូលរួមលេងហ្គេមវគ្គទីមួយដែលហ្គេមនោះមានឈ្មោះថា ស្ទាប។
ចំណែកឯវគ្គទីពីរ ចូលរួមលេងដោយ ប្អូនស្រី ផង លីលី នឹង ប្អូនប្រុស សេង ម៉េងហ័រ ដែលនឹងលេងហ្គេមមានឈ្មោះថាភ្លក់ , វគ្គទី៣ ចូលរួមលេងដោយប្អូនប្រុសពិន ឆានុន , ប្អូនស្រី ឧត្តម ដារីកា និងប្អូនស្រី រឿន កណិកា នៅក្រុមទី១, នឹងប្អូនប្រុស ឈេន ស៊ីវសឡុង , ប្អូនស្រី វ័រ សិរីសក្ខណា និងប្អូនស្រី រិទ្ធី ដាលីន ក្រុមទី២ ហ្គេមនោះមានឈ្មោះថា Angry Bird។
ប្អូនៗដែលចូលរួមលេងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពព្រមទាំងចំណេះដឹងនឹងភាពឆ្លាតវៃដើម្បីយកជ័យជំនះព្រមទាំងទទួលបានរង្វាន់ជាច្រើនពីកម្មវិធីត្រលប់ទៅផ្ទះវិញ។
ចង់ជ្រាបកាន់តែច្បាស់ថាប្អូនៗដែលចូលរួមលេងហ្គេមទាំងអស់នឹងមានសមត្ថភាពអាចយករង្វាន់បានពីកម្មវិធីយ៉ាងណានោះ? សូមកុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី «គ្រួសាររីករាយ» នៅថ្ងៃអាទិត្យ ទី២១ ខែ កក្កដា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ១១ព្រឹកតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ