© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះពីកម្មវិធី Cambodia Lite Station នឹងផ្លាស់ប្តូរអារម្មណ៍ទស្សនិកជនទៅដំណើរកម្សាន្តនៅទីតាំងថ្មីមួយទៀតដែលសំបូរទៅដោយសត្វអំពិលអំពែក ហើយទេសភាពស្រស់ស្អាតបែបនេះ អមជាមួយនឹងការសំណេះសំណាលបែបកំប្លែងៗពីពិធីការនីកញ្ញា ពេជ្រ ចាន់ធីតា រួមនឹងការបកស្រាយបទចម្រៀងពីរោះៗបែប Acoustic ទៀតនោះ កាន់តែញុំាងបរិយាកាសអោយមានភាពស្រស់ស្រាយរយៈពេលមួយម៉ោងពេញតែម្តង។
វត្តមានតារាកិត្តិយសនៅសប្តាហ៍នេះរួមមាន កញ្ញា អេណា រីតា និង លោក ម៉ុង ម៉ានុត។ តារាកិត្តិយសទាំងពីរដួងសុទ្ធសឹងតែមានសម្លេងពីរោះ ក្រអួនក្រអៅ ស្តាប់ហើយចង់ស្តាប់ទៀត ជាពិសេសនៅពេលបានបកស្រាយជាមួយភ្លេង Acoustic ទៀតនោះ កាន់តែពីរោះទ្វេដង។
ចង់ដឹងទេ ថាតើពួកគាត់នឹង ជជែកគ្នាពីរឿងអ្វីខ្លះ? ហើយតើពួកគាតលើកយកបទចម្រៀងអ្វីមកបកស្រាយជូនទស្សនិកជនបានទស្សនានោះ? កម្មវិធី Cambodia Lite Station តែងតែនាំអារម្មណ៍ទស្សនិកជនអោយទទួលបាននូវភាពសប្បាយរីករាយ តាមរយៈដំណើរកម្សាន្តទៅកាន់ទីកន្លែងផ្សេងៗដែលមានទេសភាពស្អាតៗក្នុងប្រទេសកម្ពុជា។
កុំភ្លេចរង់ចាំទស្សនាកម្មវិធី Cambodia Lite Station ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា វេលាម៉ោង ៥ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
នាំមកជូនផ្តាច់មុខដោយ៖ CAMBODIA LITE ស្រាលស្រទន់ជួបជុំបានយូរ។
#PNNtv #CambodiaLite #acoustic
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត