© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ភាគយប់នេះ រឿង កម្លោះវណ្ណដា ប៉ះកញ្ញា សុពណ៍ទេវី កាន់តែល្អមើលហើយ ព្រោះឈុតឆាកនៅយប់នេះ ពុក និងម៉ែរបស់អ្នកគ្រូទេវី បានបង្ខំកូនស្រីអោយឡើងមកភ្នំពេញវិញដើម្បីរៀបចំពិធីភ្ជាប់ពាក្យជាមួយសត្យា។ ពុក និងម៉ែរបស់អ្នកគ្រូទេវី ធ្វើបែបនេះព្រោះតែសត្យាបានប្រាប់ពួកគាត់ថាពេលនេះ ទេវី និងវណ្ណដា កំពុងតែទាក់ទងគ្នា ទើបធ្វើអោយលោកទាំងពីរមិនសប្បាយចិត្ត ព្រោះតែពួកគាត់កំពុងតែមិនពេញចិត្តនឹងនាយវណ្ណដាស្រាប់។
រឿងនេះបានធ្វើអោយអ្នកគ្រូទេវី មិនសប្បាយចិត្តទេ ព្រោះអ្នកគ្រូបានដឹងថាសត្យាគឺជាមនុស្សមិនល្អ គេធ្វើទង្វើអាក្រក់ជាច្រើនដែលមិនគួរនឹងរាប់អានឡើយ ប៉ុន្តែព្រោះតែសត្យាមិនដែលធ្វើអ្វីអាក្រក់អោយពុក និងម៉ែអ្នកគ្រូទេវីបានឃើញ ទើបបានជាលោកទាំងពីរទុកចិត្តគេដល់ថ្នាក់នេះ។
តើអ្នកគ្រូទេវី នឹងត្រូវសម្រេចចិត្តបែបណាទៅ? តើពិធីភ្ជាប់ពាក្យនោះអាចកើតមានឡើងដែរទេ? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនា រឿង កម្លោះវណ្ណដា ប៉ះកញ្ញា សុពណ៍ទេវី ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត