© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ព្រោះតែការចង់ដឹង និងចង់ស្វែងរកការពិតនៃការស្លាប់របស់ពូឆាយ រីណា បានដាក់អេបលួចស្តាប់សម្លេងនៅក្នុងទូរស័ព្ទរបស់កាន។ នៅល្ងាចនេះអាថ៍កំបាំងមួយនេះនឹងត្រូវបានបែកធ្លាយ ព្រោះតែលេខារបស់កានចាប់បានថានាងបានតម្លើង App
លួចស្តាប់សម្លេងរបស់កាន រួចក៏យករឿងនេះទៅប្រាប់ដល់កាន។ ក្រោយពេលកានបានដឹងហើយ ក៏រៀបចំផែនការឡើងអោយរីណាទៅរកដើម្បីចង់បញ្ជាក់ការពិតថា តើនាងនឹងធ្វើបែបណាក្រោយពេលដឹងថាគេចាប់បានថារីណាបានលួចស្តាប់សម្លេងរបស់គេ។
ដូចការគិតមិនខុស រីណា បានព្យាយាមយកទូរស័ព្ទរបស់កានមកលុបសម្លេងចោលទាំងអស់ ព្រោះចង់បំបាត់ភស្តុតាង តែក៏ត្រូវកានចាប់បានទៀត មិនត្រឹមតែប៉ុណ្ណោះ កាន ក៏បានទម្លាយរឿងអាថ៍កំបាំងដែលពូឆាយបានលួចលេបយកលុយមួយចំនួនតាមរយៈទូរស័ព្ទនោះទៀតផង។
តើរីណានឹងត្រូវប្រឈមមុខបែបណាចំពោះកាន? តើភស្តុតាងដែលកានបង្ហាញទៅរីណាពិតដែរទេដែលថាពូឆាយបានយកលុយនោះ? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនារឿង សូរ្យគ្រាសស្នេហ៍ ចាក់ផ្សាយរៀងរាក់ថ្ងៃច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៦ល្ងាចតទៅនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត