© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿងភាគថៃ ស្រឡាញ់អូនដល់ឋានព្រះច័ន្ទ កំពុងតែអន្ទោងបេះដូងទស្សនិកជនអោយមកចង់តាមដានពីឈុតឆាកគួរអោយចាប់អារម្មណ៍ជាច្រើនពីលោកគ្រូពេទ្យសង្ហារ ពិននឹង និងកញ្ញា ក្រម៉ិចក្រម៉ើម ម៉ាតា។ អ្នកទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនារឿងភាគថៃមួយនេះច្បាស់ជាដឹងហើយថា នៅពេលនេះ ពឹងនឹងកំពុងតែមានរម្មណ៍បែបណាចំពោះម៉ាតា ប៉ុន្តែម៉ាតាវិញនាងហាក់មិនសូវជាចាប់អារម្មណ៍នឹងកាយវិការរបស់ពឹននឹងឡើយ ដឹងត្រឹមថានាងចូលចិត្តទៅរកពឹននឹងដល់ផ្ទះរៀងរាល់ថ្ងៃមូលហេតុគឺដើម្បីចង់ទៅលេងជាមួយឆ្កែ និងចង់ចេះធ្វើនំខេក។
ប៉ុន្តែសម្រាប់ភាគនៅថ្ងៃនេះ ម៉ាតា បាននាំពឹងនឹងទៅកន្លែងធ្វើការរបស់ប៉ានាង ធ្វើអោយអ្នកគ្រប់គ្នាពេញចិត្តជាទីបំផុត រហូតធ្វើអោយមីងវី ដែលតែងតែនិយាយថាជាម្តាយរបស់ម៉ាតា ហៅពឹងនឹងថាជាកូនប្រសារថែមទៀតផង។ ពឹននឹងពេលលឺមីងវីនិយាយបែបនេះគេហាក់មានរម្មណ៍អឹមអៀនខ្លះដែរ ម៉ាតាឃើញបែបនេះក៏ព្រលយពាក្យដោយការលេងសើចថា បើស្រឡាញ់ប្រាប់ថាស្រឡាញ់ទៅម៉ាតាមិនប្រកាន់គ្រូពេទ្យឡើយ។ ពាក្យមួយម៉ាត់នេះបើទោះបីជាម៉ាតានិយាយបែបលេងសើចក៏ដោយ ក៏ធ្វើអោយពឹននឹងសប្បាយចិត្តដែរ។
ចង់ទស្សនាឈុតឆាកនេះ កុំភ្លេចរង់ចាំតាមដានទស្សនារឿង ស្រឡាញ់អូនដល់ឋានព្រះច័ន្ទ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ១១ព្រឹកតទៅ នៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត