© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងពាំនាំនូវផ្ទាំងទស្សនីយ៍ភាពប្លែកៗថ្មីមកចែកជូនទស្សនិកជនទស្សនាមិនអោយមានអារម្មណ៍ធុញថប់នោះឡើយ។ សប្តាហ៍នេះនឹងកាន់តែពិសេស ទស្សនិកជននឹងបានជួបជាមួយតារាស្រីកូនកាត់បារំាងគឺកញ្ញា មាលា ដែលនឹងចូលរួមនិយាយរៀបរាប់ពីជីវិតនៅលើវេទិការអ្នកជិតខាង!
កញ្ញាមាលាបាននិយាយថា នាងបានចូលសិល្បៈនឹងបានថតរឿងចំនួនបីរឿង កញ្ញានិយាយថាពិជាមានការលំបាកខ្លាំងណាស់ ព្រោះកញ្ញានិយាយខ្មែរមិនច្បាស់ ហើយស្តាប់គេនិយាយមិនសូវបាន តែទោះបីយ៉ាងណាក៏កញ្ញាតស៊ូថតទាល់តែចប់ដែរ។
កញ្ញាបានបន្ថែមទៀតដែរថា កញ្ញាថតរឿងខ្មោច កញ្ញាពិតជាខ្លាចខ្មោចណាស់ តែកញ្ញាបញ្ជាក់ថាមិនដែលឃើញខ្មោចនោះឡើយ។ លើសពីនោះ កញ្ញាបាននិយាយទៀតថា កញ្ញាចូលចិត្តដើរកម្សាន្តនៅប្រទេសកម្ពុជាខ្លាំងដោយក្នុងនោះមាន ខេត្តសៀមរាប ខេត្តកំពត ក្រុងកែប តាកែវ នឹងទីក្រុងភ្នំពេញតែម្តង។
កញ្ញាបានប្រាប់កម្មវិធីអ្នកជិតខាងទៀតដែរថា សម្រាប់ម្ហូបខ្មែរកញ្ញាចូលចិត្តស្ទើរតែគ្រប់មុខ ពិសេសបំផុតគឺកញ្ញាចូលចិត្តញុំាប្រហុក។
ចង់ជ្រាបកាន់តែច្បាស់ថាកញ្ញាមាលា បានរៀបរាប់ពីជីវិតយ៉ាងណានោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី១៤ ខែ មិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ