© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្វៀន GANZBERG Kun Khmer Super Strike បានឈានដល់សប្ដាហ៍ថ្មីមួយទៀតហើយនាថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ ជាមួយនឹងការប្រកួតលក្ខណៈអន្តរជាតិដ៏កក្រើកពីរគូ និងការប្រកួតគុនខ្មែរប៉ះគុនខ្មែរយ៉ាងជក់ចិត្តចំនួនបីគូបន្ថែមទៀតផងដែរ។
បេក្ខភាពជើងខ្លាំងដែលមានវត្ថមានប្រកួតមិត្តភាពអន្តរជាតិក្នុងសប្ដាហ៍នេះមានដូចជាមេទ័ពតូច សូត្រ វាសនា ត្រូវតតាំងជាមួយជើងខ្លាំងថៃ ស៊ីងផាយ់ាក់ លូកហួយណយ ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម រីឯកណ្ដាប់ដៃស្ពាន់ ធន់ អៀនឡៃ ជួបអ្នកប្រមាញ់ខេត្តបុរីរាំ ផាឡាំងផេត ស៊ីងម៉ានីឆៃ ដែលការប្រកួតធ្វើឡើងលើប្រភេទទម្ងន់ ៥៧គីឡូក្រាម ។ ចំពោះការប្រកួតមិត្តភាពអន្តរជាតិទាំងពីរគូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរ ប្រាំទឹក ក្នុងមួយទឹក មានរយៈពេលបីនាទី ។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរបីគូផ្សេងទៀតនោះមាន ជិន ចាង នឹងត្រូវចួបសងសឹកជាមួយ កំពែង ខ្មៅ ចំណែកឯអ្នកប្រដាល់វ័យក្មេង ទី រះ នឹងត្រូវប្រកួតជាមួយ ធន់ អៀនឡុង សម្រាប់គូបើកឆាកវិញគឺជាការប៉ះគ្នារវាង ដែន វេហា និង ថេន សំអូន ។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក, ទំព័រយូធូប PNN Sports និងហ្វេសបុក Beer Ganzberg ។ ម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ក្រុមកាងារភីអិនអិន