© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រហូតមកដល់ពេលនេះ នាងភុតតានបានរស់នៅក្នុងក្រុងអយុធ្យាអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ចាប់តាំងពីនាងបានរស់នៅក្នុងក្រុងអយុធ្យានាងតែងតែទទូចចង់ត្រឡប់ទៅកាន់កន្លែងដែលនាងរស់នៅវិញ ប៉ុន្តែនាងមិនអាចត្រឡប់ទៅវិញបានឡើយ ហេតុដូចនេះនាងតែងតែចង់កាន់សៀវភៅគ្រីសណ្ណកាលីម្តងទៀត ព្រោះសៀវភៅគ្រីសណ្ណកាលី បាននាំនាងមកដល់ក្រុងអយុធ្យា។
រីឯ រិទ្ធ ដែលជាបុរសម្នាក់តែងតែលួចស្រឡាញ់លើភុតតានមិនចង់អោយនាងបានត្រឡប់ទៅវិញឡើយ ព្រោះគេបានស្រឡាញ់ភុតតានខ្លាំងណាស់ ហើយបានសច្ចានឹងខ្លួនឯងថា បើសិណជាភុតតានអាចវិលត្រឡប់ទៅផ្ទះរបស់នាងបានវិញនៅថ្ងៃណាមួយ គេនឹងមកយកប្រពន្ធទៀតឡើយ គឺសុខចិត្តរស់នៅតែមា្នក់ឯងរហូតដល់ស្លាប់ ប៉ុន្តែបើសិនជាភុតតានមិនអាចវិលត្រឡប់ទៅកាន់ផ្ទះរបស់នាងបានទេ នោះគេនឹងមានតែប្រពន្ធម្នាក់នេះប៉ុណ្ណោះគឺនាងភុតតាននេះឯង។ ម៉ឺនរិទ្ធ មានការពិបាកចិត្តជាខ្លាំង ព្រោះតែភុតតានចង់អោយម៉ឺនរឿងយកសៀវភៅគ្រីសណ្ណកាលីនោះចេញមក ដើម្បីអោយនាងចាប់កាន់ ព្រោះចង់ដឹងថាតើនឹងមានរឿងអ្វីកើតឡើង តើសៀវភៅនោះពិតជាអាចនាំនាងទៅកាន់ផ្ទះរបស់នាងបានដែរឬទេ!
ព្រោះតែឃាត់មិនបាន ម៉ឺនរឿង ក៏យកសៀវភៅនោះមកអោយភុតតានចាប់កាន់ពិតមែន។
តើទស្សនិកជនដឹងទេថា សៀវភៅនោះអាចនាំនាងទៅកាន់ផ្ទះរបស់នាងបានដែរឬទេ? តើនឹងមានរឿងអ្វីខ្លះបានកើតឡើង? ចង់ដឹង កុំភ្លេចរង់ចាំតាមដានទស្សនារឿង បុព្វេសន្និវាស វគ្គ ព្រហ្មលិខិត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង៩ ដល់ម៉ោង ១០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត