© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ដូចដែលទស្សនិកជនបានដឹងហើយថា នាងសុភង្គល តែងតែតាមស្រឡាញ់វណ្ណដា ប៉ុន្តែវណ្ណដា បែរជាទៅចាប៉អារម្មណ៍អ្នកគ្រូសុពណ៍ទេវីទៅវិញ។ ព្រោះតែបែបនេះទើបធ្វើអោយនាងសុភមង្គលមិនពេញចិត្តជាខ្លាំង ព្រោះមនុស្សដែលនាងស្រឡាញ់ បែរជាទៅស្រឡាញ់អ្នកផ្សេងទៅវិញ។ ព្រោះតែតាមស្រឡាញ់វណ្ណដាមិនបានសម្រេច ទើបនាងសុភមង្គលដែលជាកូនស្រីរបស់លោកមេភូមិតែងតែតាមឌឺដង ផ្លែផ្កាដាក់អ្នកគ្រូជារឿយៗ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំង បានរៀបចំគម្រោងការអាក្រក់ដោយកុហកវណ្ណដាថាខ្លួនមិនស្រួលខ្លួន ហើយប្រញាប់អោយវណ្ណដាប្រញាប់ទៅរកជាបន្ទាន់។ ប៉ុន្តែក្រោយពេលដែលវណ្ណដាទៅដល់ទើបដឹងថាអ្វីៗគឺជាការកុហក។
នាងសុភមង្គលបានអោយមិត្តភ័ក្តិរបស់នាងលួចថតវីដេអូទុកដើម្បីយកទៅបង្ហាញដល់អ្នកគ្រូសុពណ៍ទេវី។ នៅពេលអ្នកគ្រូសុពណ៍ទេវីបានឃើញរូបភាពមួយសន្លឹកដែលវណ្ណដាអោបនាងសុភមង្គលអ្នកគ្រូហាក់មានអារម្មណ៍ដូចជាធម្មតា មិនបង្ហាញអោយអ្នកដទៃដឹងអ្វីទាំងអស់។
តើអ្នកគ្រូអាចនឹងទៅរករឿងវណ្ណដាដែរទេ? តើវណ្ណដានឹងមានអ្វីដើម្បីដោះសារចំពោះរឿងនេះ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង កម្លោះវណ្ណដា ប៉ះកញ្ញា សុពណ៍ទេវី ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត