© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពេលដែលពូឆាយស្លាប់ប៉ូលីសបានធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ទៅលើករណីនេះ ព្រោះជាករណីគួរអោយសង្ស័យជាទីបំផុត។ បន្ទាប់ពីការធ្វើកោសល្យវិច័យរួចហើយនោះ ប៉ូលីសបានរកឃើញថាមានអ្នកបន្លំដាក់ថ្នាំសម្លាប់កណ្តុរចូលទៅក្នុងថង់ថ្នាំបេះដូងរបស់ពូឆាយ ទើបធ្វើអោយគាត់ពុលថ្នាំស្លាប់បែបនេះ។
ក្នុងករណីនេះដែរ អ្នកដែលគួរអោយសង្ស័យជាងគេគឺនាយកន ព្រោះកនគឺជាមនុស្សតែម្នាក់ដែលបានយកកញ្ចប់ថ្នាំទៅអោយពូឆាយ។ ចំពោះរឿងនេះ កនបានបដិសេធដាច់ខាតថាខ្លួនមិនបានសម្លាប់ពូឆាយឡើយ ព្រោះគេស្រឡាញ់ពូឆាយទុកដូចជាឪពុក។ ចំណែកឯលោកចៅសួរ នៅពេលបានដឹងដំណឹងពីការស្លាប់របសពូឆាយ និងបានដឹងថាកនមានជាប់ពាក់ព័ន្ធនៅក្នុងករណីនេះ ក៏អោយមេធាវីចូលខ្លួនទៅដោះស្រាយ ធ្វើយ៉ាងណាកុំអោយកនមានជាប់ពាក់ព័ន្ធនឹងករណីនេះជាដាច់ខាត។
តើខាងប៉ូលីស នឹងត្រូវធ្វើបែបណាបន្ត? តើនរណាជាឃាតករសម្លាប់ពូឆាយ? រឿងនេះនឹងកាន់តែស្មុគស្មាញហើយ ដូច្នេះចង់ដឹងថាតើនរណាគឺជាឃាតករពិតប្រាកដនៅពីក្រោយការសម្លាប់នេះកុំភ្លេចរង់ចាំតាមដានទស្សនា រឿង សូរ្យគ្រាសស្នេហ៍ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៦ដល់ម៉ោង ៧យប់ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត