© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ព្រោះតែមិនចង់អោយលោកប៉ាពិបាកចិត្តពិននឹងបានបង្ខំចិត្តធ្វើតាមលោកប៉ា ដោយយល់ព្រមទៅជួបជាមួយផែងជានារីម្នាក់ដែលលោកប៉ាបានផ្សំផ្គុំអោយ។ ការណាត់ជួបលើកដំបូងនេះ ទំាងនាងផែង និងពិននឹងបានយល់ព្រមថានឹងទៅជួបទាំងសង្ខាងប៉ុន្តែព្រោះតែផែងនាងមិនចង់អោយគេនិយាយថានាងជាស្រីតែត្រូវមកអង្គុយរង់ចាំមនុស្សប្រុស ទើបនាងធ្វើជាទៅយឺត ប៉ុន្តែលទ្ធផលបែរជាពិននឹងចាកចេញទៅមុនបាត់។
បន្ទាប់ពីនេះហើយ ពិននឹងគេបានទៅបណ្ណាល័យដើម្បីទៅរកទិញសៀវភៅ ហើយក៏បានជួបជាមួយនឹងម៉ាតាដោយចៃដន្យ។ ម៉ាតាបានព្យាយាមចូលទៅរាក់ទាក់ជាមួយពិននឹងព្រោះពួកគេជាអ្នកជិតខាងគ្នា រួចក៏បបួលគ្នាទៅញុំាអាហារពេលល្ងាចនៅហាងតូចមួយ។ អ្នកទាំងពីរហាក់ចុះសម្រុងគ្នាខ្លាំង ហើយក៏បានធ្វើអោយពិននឹងបានញុំាម្ហូបដែលគេមិនធ្លាប់បានញុំាពីមុនមកផងដែរ។
តើអ្វីៗនឹងទៅជាបែបណារវាងពិននិង និងនាងផែង? តើអ្នកទាំងពីរត្រូវដោះស្រាយដោយបែបណាបើសិនជាចាស់ទុំទាំងសង្ខាងបានដឹងពីរឿងនេះ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ស្រឡាញ់អូនដល់ឋានព្រះច័ន្ទ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១១ព្រឹក នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ មុី វ៉ាន់ណែត