© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយលោកជំទាវចម្ប៉ា ដែលជាលោកយាយរបស់រិទ្ធបានឃើញពីភាពស្និទ្ធស្នាលរបស់ភុតតាន និងរិទ្ធ បានធ្វើអោយលោកជំទាវមិនពេញចិត្តជាខ្លាំង ព្រោះគិតថាភុតតាន មិនដឹងមកពីណាអោយប្រាកដ ជាពិសេសលោកជំទាវគិតថាឋានៈរបស់ភុតតានមិនស័ក្តិសមជាមួយនឹងរិទ្ធឡើយ។
ព្រោះតែការមិនពេញចិត្តនេះ លោកជំទាវចម្ប៉ានិយាយពាក្យសំដីមួយចំនួនទៅកាន់ភុតតាន ធ្វើអោយនាងមិនពេញចិត្តជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវបានប្រាប់ទៅការ៉ាកេតនៅចំពោះមុខភុតតានថា អោយដេតជួយរកស្វាមីអោយនាងថែមទៀតផង។ និយាយដល់ចំណុចនេះកាន់តែធ្វើអោយភុតតានកាន់តែមិនសប្បាយចិត្ត ចំណែកការ៉ាកេតដឹងច្បាស់ថាពាក្យសំដីទាំងនេះ បានធ្វើអោយភុតតានមានអារម្មណ៍មិនសប្បាយចិត្ត ប៉ុន្តែក៏មិនដឹងថាតើត្រូវនិយាយអ្វីឡើយ ព្រោះតែមិនចង់ជំទាស់ចិត្តម្តាយក្មេក។
តើស្នេហារវាងរិទ្ធ និងភុតតាន នឹងត្រូវជួបនូវឧបសគ្គអ្វីខ្លះ? តើក្រោយពេលដែលលោកជំទាវចម្ប៉ានិយាយបែបនេះហើយភុតតាននៅជួបមុខរិទ្ធទៀតដែរទេ? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនារឿង បុព្វេសន្និវាស វគ្គព្រហ្មលិខិត ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត