© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃនេះរឿងភាគថៃ វិញ្ញាណចាំស្នេហ៍ នឹងវិលមកជួបទស្សនិកជនសារជាថ្មីម្តងទៀតហើយ ជាមួយឈុតឆាកល្អមើល និងជក់ចិត្ត ដោយបន្តភាគកាលពីសប្តាហ៍មុន។ បន្ទាប់ពីព្រះអង្គម្ចាស់វរ៉ាវង្ស និងបក្សពួក ព្រមទំាងគ្រូខ្មោច បានទៅយកទ្រព្យសម្បត្តិរបស់ស្តេចផែនដីនៅឯបាតទន្លេមេគង្គនោះ បានធ្វើអោយបរិវារបស់ចៅម៉ែថហ៊ូគ មានរបួសជាខ្លាំង ព្រោះតែត្រូវមន្តអាគមន៍របស់ចៅម៉ែ។ មិនត្រឹមតែប៉ុណ្ណោះ គ្រូខ្មោចនោះ ក៏យកបានគ្រឿងមាសជាច្រើនពីក្នុងចេតីយ៍នៅឯបាតទន្លេមេគង្គផងដែរ។
ប៉ុន្តែអ្វីដែលព្រះអង្គម្ចាស់ និងបក្សពួកធ្វើនេះ បានធ្វើអោយចៅម៉ែមានការខឹងសម្បារជាខ្លាំង ព្រោះតែទ្រព្យសម្បត្តិដែលយកបានពីបាតទន្លេនេះគឺជាទ្រព្យសម្បតិ្តរបស់ព្រះអង្គម្ចាស់ស្តេចផែនដី។ តើព្រះអង្គម្ចាស់ និងបក្សពួកខ្លួននឹងរៀបគម្រោងបែបណាជាបន្តទៀតដើម្បីយកទ្រព្យសម្បត្តិដែលមាននៅបាតទន្លេនោះ? តើចៅម៉ែថហ៊ូកដែលជាម្ចាស់ទន្លេ នឹងចាត់ការព្រះអង្គម្ចាស់វរ៉ាវង្សយ៉ាងដូចម្តេច? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនារឿង វិញ្ញាណចាំស្នេហ៍ ចាក់ផ្សាយនៅថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង ៦ល្ងាចតទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត