© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ការប្រកួត Ganzberg Kun khmer Super Strike កំពូលជើងឯក សប្ដាហ៍នេះរបស់ ស្ថានីយ៍ទូរទស្សន៍ PNN បានបន្តមកដល់សប្ដាហ៍ថ្មី ជាមួយការប្រកួតពីកីឡាករគុនខ្មែរល្បីៗលំដាប់ប្រទេស នឹងកីឡាករជើងខ្លាំងដោយចុងសប្ដាហ៍នេះវិញ ការប្រកួតប្រដាល់គុនខ្មែរ របស់ ទូរទស្សន៍ភីអិនអិន នៅបានសម្រិតសម្រាំងគូរល្អៗជាច្រើន ដែលជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏ជក់ចិត្ត។
សប្ដាហ៍នេះយើងបានឃើញ កណ្ដាប់ដៃម៉ាស៊ីន ធន់សាក់ស៊ីន ប្រកួតសកសឹក ផេត ម៉ាឡៃ ដែលចាញ់ឈ្នះគ្នាដោយមិនអស់ចិត្តហើយ រាហ៊ូប្រាក់ ស៊ន រ់ាគីម ជួបគ្នា យ៉ត វិធីយ៉ា ។ក្នុងនោះស្ថានីយ៍ទូរទស្សន៍ PNN តែងតែផ្ដល់ឪកាសដល់ផ្សេងៗបញ្ចេញសមត្ថិភាពគឺ រឿង ដាណេត ជួប សុខ សែន រីឯ ពេជ្រ តារា ប្រកួតទល់ ថេន មានជ័យ ហើយ សេរីចាស់ នួន រ៉ាថេប ជួបគ្នាជាមួយ ផាន់គ្រាន់ ។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ Ganzberg Kun Khmer Super STIKE ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ អាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង ផេកហ្វេសប៊ុក PNN Sports Beer Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ក្រុមកាងារភីអិនអិន