© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner ដែលតែងផ្តល់ជូននូវភាពសប្បាយរីករាយដល់ទស្សនិកជន ក៏ដូចជាហ្វេនៗបានទស្សនាមិនអោយធុញទ្រាន់ឡើយ។ ដោយឡែកសប្តាហ៍នេះទស្សនិកជនបានជួបជាមួយវត្តមានតារាល្បីៗផងដែរ។ វត្តមានតារាកិត្តិយសសប្តាហ៍នេះ គឺលោក ហេង គីម ដែលនឹងចាប់ដៃគូរជាមួយកញ្ញា គឹម ស៊ីវឡាម ក្នុងក្រុម (ទឹកត្រឡាច) មកប្រកួតប្រជែងជាមួយ លោក ឃីម៉ូ ចាប់ដៃគូរជាមួយ កញ្ញា ផាំង ផាំងក្នុងក្រុម (តែទឹកឃ្មុំ) ។
បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ ប៉ាវវៃ , ហ្គេមទី២, គំនូរកំប្លែង ហ្គេមទី៣ ពន្យល់ពាក្យ និង ហ្គេមទី Version IQ ។ ចំពោះហ្គេមទាំងបួននេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ