© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ការប្រកួត Ganzberg Kun Khmer Super Strike របស់ស្ថានីយ៍ទូរទស្សន៍ PNN នាចុងសប្ដាហ៍នេះកាន់តែពិសេសកក្រើកទ្វេដងជាមួយនិងកីឡាករគុនខ្មែរល្បីៗលំដាប់ប្រទេស និងកីឡាករជើងខ្លាំងគ្រប់ទិសទី ខណៈដែរនៅចុងសប្ដាហ៍នេះវិញ ការប្រកួតប្រដាល់គុនខ្មែររបស់ទូរទស្សន៍ភីអិនអិនបានសម្រិតសម្រាំងគូរល្អៗចំនួនប្រាំគូ ក្នុងនោះផងដែងមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាងជក់ចិត្តចំនួនពីរគូផងដែរ។
ជើងខ្លាំងវ័យក្មេងកំពុងឡើងជើងរបស់សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ធន់ អៀនឡៃ នឹងត្រូវជួបជើងចាស់ថៃ កាំឡៃយុគ សួនអាហានពីបម៉ៃ ស្របពេលដែលការប្រកួតអន្តរជាតិមួយគូទៀតជាការជួបគ្នារវាងជើងខ្លាំងគុនខ្មែរ សួន ចាន់នី និងកីឡាករថៃ ម៉ាំងកនឡេក ស៊ីបលួងពូសារ៉ាង។ ការប្រកួតមិត្តភាពអន្តរជាតិទាំងពីរគូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរ ប្រាំទឹក ក្នុងមួយទឹក មានរយៈពេលបីនាទី ។
មិនត្រឹមតែប៉ុណ្ណោះ PNN ក៏បានផ្ដល់ឳកាសដល់កីឡាករថ្នាលគុនខ្មែរល្អៗ ចំនួន៣គូផ្សេងទៀតដូចជា សំ អាន ប្រកួតជាមួយ ជិន ចាង ខណៈដែល ឆាំ គឹមហុង ត្រូវប្រកួត ហាត ភី រីឯ សេន អាទិត្យ ត្រូវប៉ះ សៅ សុខគង់។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក PNN Sports និងហ្វេសបុក Beer Ganzberg។ សម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ដោយ៖ សំណាង