© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ត្រលប់មកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner ដែលតែងផ្តល់ជូននូវភាពសប្បាយរីករាយដល់ទស្សនិកជន ក៏ដូចជាហ្វេនៗបានទស្សនាមិនអោយធុញទ្រាន់ឡើយ។ ដោយឡែកសប្តាហ៍នេះ នឹងកាន់តែពិសេស សប្តាហ៍នេះមានវត្តមានតារាល្បីៗ នឹងបាត់មុខពីសិល្បៈជាយូរ ខណៈនេះបានឡើងមកបង្ហាញវត្តមាននៅក្នុងកម្មវិធី Freshy Winner។ ចំពោះវត្តមានតារាកិត្តិយសនាសប្តាហ៍នេះ ទស្សនិកជន ក៏ដូចជាហ្វេនបានស្គាល់រួចមកហើយតាមរយៈការសម្តែងរឿងជាច្រើន នឹងមានការគាំទ្រជាខ្លាំងតាមរយៈបណ្តាញសង្គមផ្សេង នោះគឺអ្នកនាង គង់ ចាន់ស្រីមុំ ព្រមទាំងស្វាមី ដែលអ្នកទាំងពីរបានចាប់ដៃគូរគ្នា នៅក្នុងក្រុម (តែទឹកឃ្មុំ) នឹងប្រកួតជាមួយ នឹងអូនម៉ាប់ឃ្យូតៗ កញ្ញា ផេនខេក នឹងចាប់ដៃគូរជាមួយបុរសសង្ហា គឺលោកព្រីន នៅក្នុងក្រុម (ទឹកត្រឡាច) ។
បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ ប៉ាវវៃ, ហ្គេមទី២ ពន្យល់ពាក្យ, ហ្គេមទី៣ Version ផ្គុំពាក្យ។ ចំពោះហ្គេមទាំងបីនេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ