© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយរឿងរ៉ាវចម្រូងចម្រាស់ជាច្រើនត្រូវបានបញ្ចប់បន្ទាប់ពីប៉ូលីសបានក្តោបចាប់បានក្រុមគ្រួសាររបស់លោកសម្បត្តិរួចមក ពេលនេះជាពេលដែលស័ក្តិសមបំផុតដែលសិលា ហ៊ានចូលជ្រៅទៅក្នុងគ្រួសាររបស់អេលីសហើយ។ ព្រោះតែចិត្តស្រឡាញ់ បានធ្វើអោយសិលា ហ៊ានចូលទៅជួបប៉ាម៉ាក់របស់អេលីសដើម្បីសុំការអនុញ្ញាតិអោយលោកទាំងពីរព្រមទទួលយកក្តីស្រឡាញ់របស់ខ្លួនដែលមានចំពោះកូនស្រីរបស់គាត់។
សិលាហាក់មិនសូវជាជឿជាក់ប៉ុន្មានទេថាប៉ា និងម៉ាក់អេលីសព្រមអនុញ្ញាតិបើកផ្លូវអោយពួកគេអាចស្រឡាញ់គ្នាបាន ព្រោះតែពេលនេះសិលាគ្មានកាងារអ្វីធំដុំ ឬស័ក្តិសមជាមួយកូនស្រីសេដ្ឋីដូចជាអេលីសនោះទេ ប៉ុន្តែសិលាបានសន្យាជាមួយប៉ាម៉ាក់អេលីសថានឹងខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីអោយខ្លួនរឹងប៉ឹងស័ក្តិសមជាមួយអេលីស។
តើប៉ាម៉ាក់អេលីសយល់ព្រមបើកផ្លូវអោយសិលា និងអេលីសស្រឡាញ់គ្នាដែរទេ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ដឹកបេះដូងរកស្នេហ៍ ចាក់ផ្សាយរៀងរាក់ថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត