© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅយប់នេះ ដេវីត នឹងត្រូវប៉ូលីសឃាត់ខ្លួនហើយពីបទបានប្រើប្រាស់អំពើហឹ.ង្សារលើនារីៗជាច្រើននាក់។ ក្នុងចំណោមនារីៗដែលដេវីតបោកប្រាស់នោះក៏មានអាយលីម្នាក់ផងដែរ។ អាយលីក្រោយត្រូវបានដេវីតលួងលោមហើយនោះ ពេលនេះនាងមានទម្ងន់ ប៉ុន្តែបែរជាត្រូវបានដេវីតបដិសេធមិនទទួលស្គាល់ និងនិយាយថា មិនដឹងថាអាយលីទៅមានកូនជាមួយនឹងអ្នកណានោះឡើយ។
រីឯឪពុករបស់ដេវីត គឺលោកសម្បត្តិក៏ត្រូវប៉ូលីសឡោមព័ទ្ធចាប់បន្ទាប់ពីលោកបានជួញដូរគ្រឿងញៀ.ន ហើយលោកមិនព្រមប្រគល់ខ្លួនតាមសម្រួល ក៏ត្រូវប៉ូលីសបា.ញ់អោយស្លា.ប់ នៅនឹងកន្លែងតែម្តង។ ក្នុងហេតុការណ៍នៃការតាមចាប់ខ្លួនលោកសម្បត្តិបានធ្វើអោយកុសលមានគ្រោះថ្នាក់ ប៉ុន្តែមិនបានស្លាប់ឡើយ។ ចំណែកខេម៉ា ក្រោយដឹងថាកុសលត្រូវគ្រាប់ភ័យជាខ្លាំង ហើយក៏បានសារភាពពីបេះដូងដែលមានចំពោះកុសល តែតាមពិតទៅកុសលមិនបានកើតអ្វីធ្ងន់ធ្ងរឡើយ ព្រោះតែគេបានពាក់អាវក្រោះការពារគ្រាប់។ តើក្រោយពេលដែលដេវីតជាប់គុកហើយនោះ នឹងមានរឿងអ្វីកើតឡើងបន្តទៀត?
កុំភ្លេចរង់ចាំតាមដានទស្សនារឿង ដឹកបេះដូងរកស្នេហ៍ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត