© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីដ៏ល្បី The Wall Song Cambodia សប្ដាហ៍នេះបានបន្ថែមរស់ជាតិថ្មីប្លែកទៀតហើយសម្រាប់ទស្សនិកជន ព្រោះតែតារាក្រោយចញ្ចាំងសុទ្ធសឹងតែជាតារាល្បីៗ ដែលអាចធ្វើឱ្យទស្សនិជននឹងស្មានមិនដល់។ មិនត្រឹមតែតារាក្រោយជញ្ជាំងទេ តារាកិត្តិយសល្បីៗក៏ត្រៀមបង្កបរិយាកាសកាន់តែសប្បាយរីករាយថែមទៀតផងដែរ។
សម្រាប់នារាត្រីថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ The Wall Song Cambodia កាន់តែធ្វើឱ្យទស្សនិជនចាប់អារម្មណ៍បន្ថែមទៀតជាមួយតារាកិត្តិយស និងតារាក្រោយជញ្ជាំង កាន់តែពិសេស និងគួរឱ្យភ្ញាក់ផ្អើល។ វត្តមានតារាកិត្តិយសក្នុងសប្ដាហ៍នេះមានដូចជា លោក ជា សុវណ្ណនរាហ៍ លោក ងួន សុបិន និង តារាកំប្លែង ពូណុយ ។ សម្រាប់សប្តាហ៍នេះ វត្តមានតារាក្រោយជញ្ជាំង៣ដួងគឺសុទ្ធតែជាតារាល្បីៗដែលក្រុមការងារផលិតបានអញ្ជើញមកចូលរួមក្នុងកម្មវិធី ដែលនឹងធ្វើឱ្យទស្សនិកជនកាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍កាន់តែខ្លាំង ព្រមទាំងធ្វើឲ្យតារាកិត្តិយសនៅមុខជញ្ជាំងកាន់តែពិបាកទាយ កាន់តែនឹងស្មានមិនដល់។
ចង់ដឹងមានការភ្ញាក់ផ្អើលដល់កម្រិតណាក្នុងកម្មវិធី The Wall Song Cambodia នាសប្តាហ៍នេះ សូមទស្សនិកជនកុំខកខានទស្សនា នាថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨យប់ តទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។
កម្មវិធីនេះចូលរួមឧបត្ថម្ភផ្តាច់មុខដោយ Vattanac Premium Beer, Vattanac Premium Light, Dragon Premium Dark Beer៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត