© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿង ជម្លោះបក្សយានសាន និងបាយហ័រ កាន់តែចូលដល់ភាគល្អមើលហើយ! ដូចទស្សនិកជនបានដឹងហើយថាបក្សយានសាន និងបក្សបាយហ័រ តាំងពីដើមមកគឺជាបក្សដែលមានជម្លោះនឹងគ្នា ប៉ុន្តែដូនតាបានផ្តាំថា ទោះបីជាបក្សទាំងពីរមិនត្រូវគ្នាយ៉ាងណាក៏ដោយ ក៏មិនអាចបង្ហូរឈាមគ្នាបានដែរ។
បក្សយាសានគឺជាបក្សទទួលតែសិស្សប្រុស ចំណែកបក្សបាយហ័រគឺជាបក្សទទួលតែសិស្សស្រីៗ ប៉ុន្តែកូនសិស្សបក្សយានសានមិនដែលដឹងថាតើលោកគ្រូតារបស់ពួកគេមានរូបរាង មុខមាត់បែបណាឡើយ។ តាមពិតលោកគ្រូតារបស់ពួកគេគឺនៅក្បែរៗ រង់ចាំសង្កេតមើលរាល់សកម្មភាពរបស់កូនសិស្សជារៀងរាល់ថ្ងៃ។
ភាគនៅថ្ងៃនេះ ដោយសារតែបក្សយានសានជ្រើសរើសមេបក្សមិនបាន លោកគ្រូតាក៏បង្ហាញមុខអោយកូនសិស្សជំនាន់ក្រោយបានឃើញ។ គ្រប់គ្នាក្រោយពីបានឃើញលោកគ្រូតាហើយម្នាក់ៗភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះតែលោកគ្រូតាមានអាយុជាងមួយរយឆ្នាំទៅហើយប៉ុន្តែបែរជាក្មេងដូចជាអាយុជាងដប់ឆ្នាំទៅវិញ និងមានឈ្មោះថាសៀវអ៊ី។
តើបក្សយានសាននឹងមានអ្វីប្រែប្រួលក្រោយលោកគ្រូតាបង្ហាញមុខ? តើមេបក្សផ្កាមួយរយនឹងមានប្រតិកម្មអ្វីខ្លះ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ជម្លោះបក្សយានសាន និងបាហ័រ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលម៉ោង ១២ថ្ងៃត្រង់តទៅ៕
ដោយ៖ ម៉ី វ៉ាន់ណែត