© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយការរត់គេចពីការតាមចាប់របស់ដេវីត ទាំង អេលីស និងសិលា ក៏បានរត់ទៅដល់ភូមិមួយដែលមានសមាជិកគ្រួសារបីនាក់។ ទាំងពីរនាក់ក៏ស្នាក់អាស្រ័យជាមួយផ្ទះអ្នកភូមិនោះអស់រយៈពេលជាច្រើនថ្ងៃ។ ក្នុងអំឡុងពេលនេះនៃការរត់គេចនេះ បានធ្វើអោយអេលីស និងសិលា កាន់តែយល់ពីបេះដូងរបស់ខ្លួនឯងច្បាស់ ថាគេពិតជាស្រឡាញ់គ្នាយ៉ាងពិតប្រាកដមែន។
ចំណែក លោកប៉ា អ្នកម៉ាក់របស់អេលីស រួមជាមួយក្រុមប៉ូលីស បានស្វែងរកពួកគេដើម្បីរក្សារសុវត្ថភាពរបស់សិលា និងអេលីស កុំអោយក្រុមរបស់ដេវីត មករកពួកគេមុន។ ប៉ុន្តែគាប់ជួនជាចៃដន្យមានមិត្តភ័ក្តិរបស់ដេវីតម្នាក់ បានមកធ្វើការនៅក្នុងភូមិដែលអ្នកទាំងពីរស្នាក់នៅរួចក៏ថតរូបអេលីសផ្ញើអោយដេវីត។ ដេវីត ឃើញហើយមិនបង្អង់ ក៏ប្រញាប់ប្រញាល់ទៅរកអេលីសភ្លាម។ នៅថ្ងៃតែមួយខាងក្រុមប៉ូលីស និងប៉ាម៉ាក់ របស់អេលីស ក៏ទទួលបានតម្រុយរបស់អ្នកទាំងពីរដូចគ្នា ក៏នាំគ្នាទៅរកដល់ទីកន្លែង ប៉ុន្តែទៅក្រោយក្រុមដេវីតបន្តិច។
តើអេលីស និងសិលា ត្រូវជួបរឿងបែបណាក្រោយដេវីតរកឃើញអ្នកទាំងពីរ? ចុះចំណែកខាងក្រុមប៉ូលីសវិញនោះ អាចទៅទាន់ពេលដើម្បីសង្គ្រោះអ្នកទាំងពីរដែរទេ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ដឹកបេះដូងរកស្នេហ៍ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់តទៅ៕
ដោយ៖ ម៉ី វ៉ាន់ណែត