© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគខ្មែរ ដឹកបេះដូងរកស្នេហ៍ នៅយប់នេះនឹងចូលដល់វគ្គពិសេសទៀតហើយ ដោយសារតែការលាក់បាំងពីសមាសភាពពិតរបស់អាលីស ត្រូវបានបែកធ្លាយ និងបានដឹងដល់កូនចៅរបស់ដេវីត ទើបពួកគេរៀបចំផែនការដើម្បីចាប់យកអាលីសទៅអោយដេវីត តែជួនជាចៃដន្យ សិលាក៏បានឃើញកូនចៅរបស់ដេវីតចាប់យកអាលីសទៅ រួចគេក៏ជិះម៉ូតូដេញតាម រហូតដល់ខុនដូរបស់ដេវីត។ តើសិលាអាចជួយអាលីសអោយរួចផុតពីកណ្តាប់ដៃរបស់ដេវីតដែរទេ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ដឹកបេះដូងរកស្នេហ៍ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
ជាការពិតណាស់ ស្ថានីយទូរទស្សន៍ភីអិនអិន គឺជាស្ថានីយដែលឈានមុខគេរឿងផលិតកុនខ្មែរ ព្រោះតែមួយរឿងៗតែងមានការសម្រឹតសម្រាំងយ៉ាងពិសេស និងម៉ត់ចត់បំផុត ទាំងការនិពន្ធ ការដឹកនាំ និងការជ្រើសរើសតួសម្តែងអោយស័ក្តិសមនឹងសាច់រឿងនីមួយៗ ដោយសហការផលិតជាមួយបណ្តាផលិតកម្មល្បីៗជាច្រើន ដើម្បីទទួលបាននូវគុណភាពរឿងដែលល្អសម្រាប់ទស្សនិកជន។ កុំភ្លេចបន្តនូវការគាំទ្ររឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ភីអិនអិន ជាបន្តបន្ទាប់ទៀត ដើម្បីទទួលបានទាំងចំណេះដឹង និងការកម្សាន្តដ៏សម្បូរបែប៕
ដោយ៖ ម៉ី វ៉ាន់ណែត