© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner តែងតែផ្តល់ជូននូវទស្សនីយភាពប្លែកៗសប្បាយៗ ដល់ទស្សនិកជន ក៏ដូចជាហ្វេនៗបានទស្សនាដោយមិនមានការធុញទ្រាន់នោះឡើយ។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ទស្សនិកជន តែងតែបានជួបជាមួយវត្តមានតារាកិត្តិយសល្បីៗមកពីគ្រប់វណ្ណៈ ទូទាំងព្រះរាជជាណាចក្រកម្ពុជា។ នាសប្តាហ៍នេះ នឹងមានការចូលរួមពីតារាល្បីៗ ជាពិសេសនោះគឺអ្នកនាង សុខ លីន ដែលកំពុងល្បីល្បាញនៅលើបណ្តាយសង្គមយ៉ាងខ្លាំង ដែលទស្សនិកជន ក៏ដូចជាហ្វេនៗបានស្គាល់រួចមកហើយតាមរយៈការសម្តែងរឿងជាច្រើនផងដែរ។ អ្នកនាង សុខ លីន នឹងចាប់ដៃគូរជាមួយនឹង លោក អៀង វុត្ថា (ទឹកត្រឡាច) នឹងមកប្រកួតជាមួយ លោក ផាត់ តាភូ នឹងចាប់ដៃគូរជាមួយ កញ្ញា កាក់ លីកា នៅក្នុងក្រុម (តែទឹកឃ្មុំ)។
បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ ប៉ាវវៃ , ហ្គេមទី២ ចម្រៀងសម្លេងអេស នឹងហ្គេមទី៣ version ផ្គុំពាក្យ ។ ចំពោះហ្គេមទាំងបីនេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី៣០ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ